Connect with us

នយោបាយ

គណបក្សចំនួន ៣ បានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នាថ្ងៃទី ២៤ មេសានេះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២៤ ខែមេសានេះ មានគណបក្សនយោបាយចំនួន ៣ បានចុះបញ្ជីគណបក្ស និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សដែលបានចុះបញ្ជីរួចរាល់ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃចន្ទនេះ ដែលជាថ្ងៃទី ១ នៃការទទួលចុះបញ្ជីគណបក្សនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតីកាលទី ៧ ឆ្នាំ ២០២៣ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

បើតាមលោក អ៊ុក គឹមហាន អនុប្រធានខុទ្ទកាល័យ និងជាតំណាងគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃនេះ គឺមានដំណើរការល្អប្រសើរ និងមិនមានការខុសឆ្គងឯកសារណាមួយឡើយ ក្រោមការត្រួតពិនិត្យយ៉ាងល្អិតល្អន់របស់គ.ជ.ប។ លោក អ៊ុក គឹមហាន  បានបញ្ជាក់ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ជីបេក្ខជនឈរឈ្មោះនៅ ២៥រាជធានី-ខេត្ត ដែលក្នុងនោះ បេក្ខជនឈរឈ្មោះពេញសិទ្ធិចំនួន ១២៥រូប និងបេក្ខជនបម្រុងចំនួន ១៤៩រូប ខណៈបេក្ខជនជាស្រ្តីមានចំនួន ៥៤រូប។

ចំណែក លោក ជា សារ៉ាក់ តំណាងគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា គណបក្សយុវជនកម្ពុជា បានបញ្ជូនលិខិតស្នាមផ្សេងៗ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅ ២៥រាជធានី-ខេត្តទៅ គ.ជ.ប ដោយជោគជ័យហើយ ដែលស្របទៅតាមនីតិវិធីរបស់គ.ជ.ប។ បើតាមលោក ជា សារ៉ាក់ គឺគណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនសរុបចំនួន ២៦៦រូប ក្នុងនោះ បេក្ខជនពេញសិទ្ធិចំនួន ១២៥រូប និងបេក្ខជនបម្រុងចំនួន ១៤១រូប ខណៈលោក ពេជ្រ ស្រស់ ប្រធានគណបក្សនេះ ឈរឈ្មោះជាបេក្ខជននៅមណ្ឌលខេត្តកំពង់ចាម។

ដោយឡែក គណបក្សខ្មែររួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស ក៏បានសម្រេចចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ រួចរាល់ហើយផងដែរ។

គួរជម្រាបថា ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន បើកទទួលការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អាជ្ញាធរខេត្តសៀមរាប ហៅក្រុម MMO ទៅអប់រំ ករណីផលិតវីដេអូប៉ះពាល់សីលធម៌សង្គម

សេដ្ឋកិច្ច១១ នាទី មុន

កម្ពុជាអំពាវនាវដល់វិនិយោគិនអឺរ៉ុបមកបណ្តាក់ទុននិងចាប់យកឪកាសវិនិយោគ

ព័ត៌មានជាតិ៣១ នាទី មុន

អគ្គនាយកដ្ឋាន ក ប ប ណែនាំឲ្យមន្ត្រីអនុវត្តច្បាប់ត្រូវមានក្រមសីលធម៌ និងហាមដាច់ខាតការពិន័យដោយមិនចេញវិក្កយបត្រ

ព័ត៌មានជាតិ៣៤ នាទី មុន

​បន្ត​ផ្លាស់ប្តូរប្រធានស្ថានីយជញ្ជីង ទប់ស្កាត់ការ​ដឹកជញ្ជូនលើសទម្ងន់​ឱ្យកាន់តែមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ប្រទេស​ចំនួន​ប៉ុន្មាន ដែល​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​សន្តិភាព​អ៊ុយក្រែន នៅ​ស្វីស?

Sokha Hotels

ព័ត៌មានពេញនិយម