ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន អនុញ្ញាតឲ្យក្រុមការងារសារព័ត៌មានកម្ពុជាថ្មី ចូលជួបសម្ដែងការគួរសម
នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យក្រុមការងារសារព័ត៌មានកម្ពុជាថ្មី ចូលជួបសម្ដែងការគួរសម និងគោរពជូនពរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាការចាប់ផ្ដើមលោក មៃ សុខលីម និពន្ធនាយក និងជាតំណាងក្រុមការងារសារព័ត៌មានកម្ពុជាថ្មី បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលបានអនុញ្ញាតឲ្យក្រុមការងារសារព័ត៌មានកម្ពុជាថ្មី ចូលជួបសម្ដែងការគួរសមជាថ្មីម្ដងទៀត ហើយបានគោរពជូនពរលោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងឱកាសឆ្នាំថ្មីផងដែរ។ បន្ទាប់មក លោកនិពន្ធនាយក បានជម្រាបជូនអំពីដំណើរការផ្សព្វផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មី ដែលមានការផ្សាយនូវព័ត៌មានជាតិ-អន្តរជាតិ ទាំងជាអត្ថបទ និងវីដេអូ។

លើសពីនេះទៀត សារព័ត៌មានកម្ពុជាថ្មី ក៏បានផលិតកម្មវិធីជាវីដេអូសំខាន់ៗមួយចំនួនទៀត ដូចជា៖ កម្ពុជាថ្មី Realtime, Grow Under Peace, មាតុភូមិខ្ញុំ, ដែនដីបុព្វបុរស, វេទិកាអ្នកជំនាញ, Executive Interview, និងកម្មវិធីកិច្ចពិភាក្សាពិសេស ដែលរៀបចំឡើងនៅ Factory Phnom Penh។ កម្មវិធីរបស់សារព័ត៌មានកម្ពុជាថ្មីទាំងនោះ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណជន និងថ្នាក់ដឹកនាំផងដែរ។
បន្ថែមពីលើនេះ លោក មៃ សុខលីម និពន្ធនាយកសារព័ត៌មានកម្ពុជាថ្មី ក៏បានជម្រាបជូនអំពីគម្រោងនៃការផ្សព្វផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មី នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលឆាប់ៗនេះ ហើយនិងគម្រោងនៃការផលិតវីដេអូបទយកការណ៍ និងបទសម្ភាសន៍អំពីការអភិវឌ្ឍនៅតាមបណ្ដារាជធានី-ខេត្តនានា សម្រាប់ដំណើរឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ខាងមុខនេះ។

ជាការឆ្លើយតប លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានអរគុណលោក មៃ សុខលីម និងក្រុមការងារសារព័ត៌មានកម្ពុជាថ្មី ដែលបានជូនពររូបលោក។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ បានបង្ហាញការគាំទ្រ ចំពោះគម្រោងផ្សព្វផ្សាយរបស់សារព័ត៌មានកម្ពុជាថ្មី សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដ នៃការធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងការផ្សព្វផ្សាយអំពីការអភិវឌ្ឍនៅតាមបណ្ដារាជធានី-ខេត្តនានា ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


