ជីវិតកម្សាន្ដ
អត់ខ្វល់ពាក្យចចាមអារ៉ាមបែកគ្នា Matt ទៅថតឈុតកូនក្រមុំធ្វើព្រងើយ
ទោះបីកំពុងរងពាក្យចចាមអារ៉ាមបែកបាក់គ្នាជាមួយមិត្តហាយសូរ Matt Peranee ហាក់មិនខ្ចីខ្វល់ខ្វាយនឹងចេញមុខបកស្រាយ ប៉ុន្តែទស្សនិកជនបែរជាឃើញនាងបង្ហាញខ្លួនស្លៀកឈុតកូនក្រមុំលើក្របទស្សនាវដ្តីអាពាហ៍ពិពាហ៍ដ៏ល្បីល្បាញ IDO Magazine ។

ថ្វីត្បិតតែមានព័ត៌មានរឿងស្នេហារញ៉េរញ៉ៃបន្តិច ប៉ុន្តែតារាសម្ដែង និងម៉ូដែល Matt Peranee មិនខ្ចីយកចិត្តទុកដាក់នោះទេ ដោយនាងបែរមកផ្ដោតលើការងារបង្ហាញម៉ូដជាមួយនឹងការថតរ៉ូបកូនក្រមុំដ៏ប្រណីតជាច្រើនឈុត ធ្វើឱ្យទស្សនិកជនងាកមកចាប់អារម្មណ៍លើរូបសម្រស់របស់នាងយ៉ាងខ្លាំង។

គ្រងសម្លៀកបំពាក់អាពាហ៍ពិពាហ៍របស់ម៉ាកយីហោល្បីនៅក្រុកថៃ Matt ពិតជាលេចធ្លោ មួយឈុតៗសុទ្ធតែស្រស់ស្អាតទាក់ទាញអ្នកគាំទ្រខាំ្លង មិនថាឈុតប្រពៃណីថៃ និងអន្តរជាតិនោះទេ សម្រស់របស់តារាស្រីរូបនេះពិតជាសក្តិសមឥតទាស់។
ក្រោយលេចមុខលើក្របទស្សនាវដ្ដីដ៏ល្បី ព័ត៌មានចចាមអារ៉ាមពី Matt ទាំងប៉ុន្មានហាក់ស្ងប់ស្ងាត់ទៅវិញ ស្របពេលដែលអ្នកគាំទ្រភាគច្រើនបែរលើកគ្នាមកសរសើរសម្រស់របស់នាងយ៉ាងព្រោងព្រាត៕

















ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគ្រប់គ្រង Matt ចេញមុខឆ្លើយតបជំនួស ក្រោយល្បីបែកបាក់ជាមួយមិត្តប្រុសហាយសូរ
ចុចអាន៖ កៀកថ្ងៃរៀបការមែនទែន Mark-Kimberly ស្រាប់តែប្រកាសលក់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


