កីឡា
តារាលេចធ្លោ៦រូបក្នុងក្រុម U22 កម្ពុជាត្រៀមប្រកួតជាមួយទីម័រល្ងាចនេះ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) នឹងប្រកួតជាមួយក្រុម U22 ទីម័រខាងកើត វេលាម៉ោង៧យប់ ថ្ងៃសៅរ៍នេះ សម្រាប់ការប្រកួតបើកឆាកពូល A ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សមាជិកក្រុម U22 កម្ពុជាត្រូវបានជ្រើសរើស និងសម្រិតសម្រាំងយូរហើយមុនពេលនៅសល់២០នាក់ចុងក្រោយ។ ក្រុមកម្ពុជាបានចេញទៅហ្វឹកហាត់នៅប្រទេសថៃពីរដង និងចេញទៅប្រកួតពានរង្វាន់មិត្តភាពមួយនៅប្រទេសសិង្ហបុរី មុនពេលហ្វឹកហាត់ចុងក្រោយនៅក្នុងស្រុកត្រៀមប្រកួតតែម្តង។
នៅថ្ងៃត្រង់ ទី២៨ ខែមេសានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសបញ្ជីឈ្មោះ២០នាក់ចុងក្រោយដោយក្នុងកីឡាករចាំទីមានតែ២នាក់ប៉ុណ្ណោះ។ ចំពោះខ្សែប្រយុទ្ធតារាជួរមុខទាំង៣នាក់គឺ លឹម ពិសុទ្ធ សៀង ចន្ធា និង គី រីណា ខណៈខ្សែបម្រើមាន មិន រតនៈ, ជូ ស៊ីនទី, ញាន សុស៊ីដាន និង លឹម អារុណ រ៉េយមិន។
សូមបង្ហាញសមាជិកមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍ក្នុងក្រុម U22 កម្ពុជាដែលត្រូវប្រកួតល្ងាចនេះ។
លឹម ពិសុទ្ធ៖ ខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងនេះត្រូវបានគ្រូបង្វឹកកម្ពុជាពេញចិត្តខ្លាំង និងដាក់ឲ្យលេងរហូតមួយរយៈពេលចុងក្រោយសម្រាប់ការប្រកួតអន្តរជាតិ។ តួសំខាន់ម្នាក់ជួយភ្នំពេញក្រោនឈ្នះជើងឯកលីគកម្ពុជា កីឡាករអាយុ២០ឆ្នាំស៊ុតបាន៣គ្រាប់ឲ្យក្រុម U19 កម្ពុជាក្នុងយុទ្ធនាការណ៍ជម្រុះ 2020 AFC U-19 Championship។
សៀង ចន្ធា៖ ខ្សែប្រយុទ្ធមកពីក្លឹបបឹងកេត ជាកីឡាករជម្រើសជាតិដែលមានបទពិសោធច្រើននៅលើឆាកអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិកម្ពុជាទាំងឈុតធំ និងឈុតយុវជន។ រូបគេជាតារាឆ្នើមដែលល្បីខាងការបញ្ចប់ទីមានប្រសិទ្ធភាព និងធ្លាប់លេងស៊ីហ្គេម ឆ្នាំ២០១៩ និង២០២១។
ញាន សុស៊ីដាន៖ កីឡាកររូបនេះឆ្នាំបង្ហាញខ្លួនឲ្យកម្ពុជាធ្វើបានល្អក្នុងតំណែងបម្រើកណ្តាលទាំងក្នុងក្រសួងការពារជាតិ និងU22កម្ពុជា។ រូបគេក៏ធ្វើបានល្អក្នុងការប្រកួតអន្តរជាតិសម្រាប់ក្រុមយុវជនកម្ពុជាកន្លងមក។
ជូ ស៊ីនទី៖ មកពីក្លឹបព្រះខ័នរាជស្វាយរៀងក៏ជាយុវជនលេចធ្លោម្នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងលីគកំពូលកម្ពុជា និងក្រុមយុវជនចាប់តាំងពីអាយុ១៦ឆ្នាំឡើង។
មិន រតនៈ៖ ខ្សែបម្រើរូបនេះបង្ហាញខ្លួនយ៉ាងល្អឲ្យក្រុមព្រះខន្ធរាជស្វាយរៀង និងត្រូវបានកោះហៅចូលជម្រើសជាតិ។ ក្នុងតំណែងខ្សែបម្រើកណ្តាល រូបគេជាតួសំខាន់ក្នុងការជួយក្រុម និងស៊ុតបាន១គ្រាប់ឲ្យ U19 កម្ពុជាក្នុងយុទ្ធនាការណ៍ជម្រុះ 2020 AFC U-19 Championship។
លឹម អារុណ រ៉េយមិន៖ ខ្សែបម្រើមកពីក្លឹបណាហ្គាវើលដ៍ទើបតែបានបង្ហាញខ្លួនក្នុងលីគកំពូលកំពូលកម្ពុជាកាលពីរដូវកាលមុននៅក្លឹបគិរីវង់សុខសែនជ័យ និងក្រោយមកផ្ទេរចូលក្លឹបណាហ្គាវើលដ៍។ បន្ទាប់ពីបង្ហាញខ្លួនបានយ៉ាងល្អ រូបគេត្រូវបានកោះហៅចូលជម្រើសជាតិអាយុក្រោម២២ឆ្នាំ និងបង្ហាញខ្លួនយ៉ាងល្អក្នុងពានរង្វាន់អន្តរជាតិមួយនៅប្រទេសសិង្ហបុរី។
អ្នកគាំទ្រទូទាំងប្រទេសពិតជាទន្ទឹងរង់ចាំទស្សនាការប្រកួត ដោយសារកម្ពុជាបានត្រៀមខ្លួនយូរមកហើយសម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ បាល់ទាត់ជាកីឡាមួយដ៏មានប្រជាប្រិយសម្រាប់មហាជន ហើយប្រហែលជាមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើន ប៉ុន្តែដោយសារកន្លែងអង្គុយមានកំណត់ ដូច្នេះសំបុត្រចូលទស្សនាក៏មានកំណត់។
សម្រាប់អ្នកដែលមិនមានសំបុត្រចូលទស្សនាផ្ទាល់ អាចមើលតាមទូរទស្សន៍នៅផ្ទះ ប៉ុន្តែបងប្អូនក៏អាចទស្សនាតាមផ្ទាល់ LED ដែលមានរៀបចំជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងនោះបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកមានបញ្ចាំងតាមផ្ទាំង LED ដែរ៕
អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពូ ណុយ និង យ៉ែម ស្រីពេជ្រ ត្រៀមចូលរោងការដើមខែក្រោយ
-
ព័ត៌មានជាតិ២១ ម៉ោង ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មូលហេតុ ៣ ដែលអធិរាជ ឈានឡុង នៃរាជវង្ស Qing បញ្ជាឲ្យកាត់ក្បាលគ្រូទាយល្បីម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងបើកការដ្ឋានសាងសង់ឆាប់ៗ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
រថយន្ដពាក់ស្លាកលេខនគរបាល បាញ់ប្រហារលើរថយន្ដPriusមួយគ្រឿង ខណៈស៊ីផ្លេសុំផ្លូវ