វប្បធម៌ ជំនឿ
ពិធីបុណ្យវិសាខបូជា ថ្ងៃស្អែក ចូរធ្វើបុណ្យ ៥យ៉ាងនេះ ដើម្បីសន្សំកុសលឱ្យខ្លួនឯង និងគ្រួសារ
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥កើត ខែពិសាខ សាសនិកខ្មែរ ដែលគោរពប្រណិប័តព្រះពុទ្ធសាសនា តែងតែទៅវត្តវ៉ា ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ជាមួយនឹងព្រះសង្ឃ ព្រមទាំងបូជាដល់ព្រះពុទ្ធរូប។ បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងប្រារព្ធធ្វើពុំដែលខានឡើយ។ ក្រៅពីរំលឹកដល់កំណើត ការត្រាស់ដឹង និងបរិនិព្វានរបស់ព្រះពុទ្ធ ពុទ្ធសាសនិកតែងមានជំនឿអំពីការធ្វើបុណ្យ ៥យ៉ាង ដែលគេជឿថា អាចផ្ដល់សេចក្ដីសុខ សេចក្ដីចម្រើន ក្នុងថ្ងៃវិសាខបូជា៖

១. ទៅវត្តប្រគេនចង្ហាន់ ផ្កាភ្ញី ធូប ទៀន ប្រេង និងគោម ដល់ព្រះសង្ឃ អាចជួយផ្ដល់សំណាង សុភមង្គល និងសម្រស់ស្រស់ស្អាត។
២. ធ្វើទានដោយចែកថ្នាំពេទ្យ អាហារ និងទឹកផឹក នោះជីវិតនឹងពេញបរិបូរណ៍ដោយសុខភាព មិនទទួលរងពីជំងឺឈឺថ្កាត់ ហើយភារកិច្ចនានានឹងទទួលបានជំនួយពីអ្នកដទៃ។
៣. ធ្វើបុណ្យរំដោះសត្វ ជាបុណ្យកុសលនឹងនាំមកនូវសេចក្តីសុខចម្រើន ជីវិតមានសំណាងភ្លឺថ្លា ទ្រព្យសម្បត្តិហូរចូល និងសុភមង្គលទ្វេដង។
៤. គោរពបូជាព្រះពុទ្ធរូប តាមជំនឿ នឹងជួយឱ្យជីវិតគ្រួសារទទួលបានភាពរីករាយ ព្រមទាំងជួយបំពេញបំណងប្រាថ្នាឱ្យសម្រេច។
៥. កាន់សីល ៥ ឬសីល ៨ នឹងជួយកាត់បន្ថយសំណាងអាក្រក់។
ទោះបីជាប្រិយមិត្តធ្វើបុណ្យប្រភេទណាក៏ដោយ សូមធ្វើដោយចេតនាបរិសុទ្ធ នោះបុណ្យកុសលច្បាស់ជាកើតមានច្រើនៗជាក់ជាមិនខាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្វីទៅជាបុណ្យវិសាខបូជា ពុទ្ធសានិករៀបចំពិធីនេះឡើងដើម្បីអ្វី ?
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


