ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ត្រូវបានរកឃើញមានពិរុទ្ធ ពីបទរំលោភបំពានផ្លូវភេទអ្នកសារព័ត៌មាន
កាលពីថ្ងៃអង្គារទី៩ខែឧសភា គណៈវិនិច្ឆ័យតំបន់ Manhattan បានរកឃើញថា អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានពិរុទ្ធពីបទរំលោភបំពានផ្លូវភេទលើអ្នកសារព័ត៌មានគឺលោកស្រី E. Jean Carroll។

គណៈវិនិច្ឆ័យក៏បានរកឃើញដែរថា លោក ត្រាំ ត្រូវទទួលខុសត្រូវចំពោះការបរិហារកេរ្តិ៍ ព្រោះតែលោកបានហៅការចោទប្រកាន់របស់លោកស្រី Carroll ថាជា “រឿងបោកបញ្ឆោតនិងកុហក”។
បន្ទាប់ពីការចោទប្រកាន់នេះ អតីតប្រធានាធិបតីត្រូវបានបញ្ជាឲ្យបង់ថ្លៃសំណង ដល់អ្នកសារព័ត៌មានជាទឹកប្រាក់៥លានដុល្លារ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានបដិសេធម្តងហើយម្តងទៀតថា លោកមិនធ្លាប់ជួប Carroll ទេ ហើយទទូចថា ការកាត់ក្តីនេះគឺជារឿងនយោបាយសុទ្ធសាធ។
ភ្លាមៗបន្ទាប់ពីសាលក្រម ត្រាំ បានបង្ហោះនៅលើបណ្តាញ សច្ចធម៌សង្គម ថា “ខ្ញុំមិនស្គាល់ស្ត្រីម្នាក់នេះជានរណាឡើយ។ សាលក្រមនេះគឺជារឿងដ៏អាម៉ាស់ វាគឺជាការតាមរករឿងធ្វើទុក្ខបុកម្នេញឥតឈប់ឈរ”។
គួរបញ្ជាក់ថា លោកស្រី Carroll បានចោទប្រកាន់លោក ត្រាំ ថាបានរំលោភនាងនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៃហាងលក់ទំនិញ Fifth Avenue កាលពីទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែមិនបានបញ្ជាក់ថា លោក ត្រាំ ពិតជាជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយនាងដែរឬក៏អត់នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ត្រាំ មិនសារភាពទោសកំហុស លើការចោទប្រកាន់ព្រហ្មទណ្ឌ ៣៤ករណី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


