ព័ត៌មានជាតិ
មេបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ឈរជាបេក្ខជនតំណាងរាស្ត្រនៅភ្នំពេញ
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌលរាជធានីភ្នំពេញ។ នេះបើតាមបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះ ដែលផ្សព្វផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ក្រោយការពិនិត្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចប្រកាសទទួលស្គាល់ជាផ្លូវការ លើពាក្យសុំចុះបញ្ជីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងបញ្ជីបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី១១ ខែឧសភា។
យោងតាមសេចក្ដីសម្រេចរបស់ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់បញ្ជីបេក្ខជនឈរឈ្មោះតែ១២មណ្ឌលរាជធានី-ខេត្តប៉ុណ្ណោះក្នុងចំណោមមណ្ឌលបោះឆ្នោតចំនួន២៥ទូទាំងប្រទេស។ មណ្ឌលទាំង១២ នេះ រួមមាន៖ មណ្ឌលរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តពង់ធំ ខេត្តកំពត ខេត្តកណ្ដាល ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តស្វាយរៀង។

ក្នុងនាមជាប្រធានគណបក្ស លោក យ៉េង វីរៈ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តពេញសិទ្ធិលេខរៀងទី១ មណ្ឌលរាជធានីភ្នំពេញ ខណៈលោកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ឈរឈ្មោះលេខរៀងទី២ មណ្ឌលជាមួយគ្នានេះ។ ដោយឡែក ប្រធានគណៈកម្មាធិការនាយក លោក សេក សុខា ឈរជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលខេត្តស្វាយរៀង៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


