ព័ត៌មានអន្ដរជាតិ
ផ្លូវការ! គណបក្សចលនាឆ្ពោះទៅមុខ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ថៃ
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានបញ្ចប់ការរាប់សន្លឹកឆ្នោតហើយនៅថ្ងៃចន្ទនេះ ហើយបានប្រកាសពីជ័យជម្នះរបស់គណបក្សចលនាឆ្ពោះទៅមុខ (MFP) ក្នុងការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ។

ប្រធាន EC លោក Ittiporn Boonpracong និយាយថា MFP បានទទួលអាសនៈសរុប ១៥១ បន្ទាប់មកគណបក្សភឿថៃ ទទួលបាន ១៤១ អាសនៈ, គណបក្សភូមិចាយថៃ បាន ៧១ អាសនៈ, គណបក្សអំណាចប្រជាជន បាន ៤០ អាសនៈ និងគណបក្សថៃរួបរួមជាតិ បាន ៣៦ អាសនៈ ។
ទន្ទឹមនោះ គណបក្សប្រជាធិបតេយ្យ ទទួលបាន ២៥ អាសនៈ, Chartthaipattana បាន ១៦ អាសនៈ, Prachachat បាន ៩ អាសនៈ និងថៃសាងជាតិ បាន ៥ អាសនៈ។
លើសពីនេះ លោក Ittiporn និយាយថា ចំនួនអ្នកទៅបោះឆ្នោតបានឈានដល់កម្រិតកំណត់ត្រា ៧៥.២២ ភាគរយ ពោលគឺលើសពី ៧៥.០៣ ភាគរយដែលកត់ត្រាក្នុងឆ្នាំ ២០១១ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


