Connect with us

ព័ត៌មានជាតិ

​កាល​វ័យ ១៩ ឆ្នាំ​ខកខាន​​បំណង ​៦០ ឆ្នាំ​ក្រោយ​ លោក​តា ហ៊ិន​ ផាន ទស្សនា​ស៊ីហ្គេម​បាន​សម្រេច​

បានផុស

នៅ

លោក​តា ហ៊ិន​ ផាន មាន​ព្រះជន្ម​ ៨៣​ឆ្នាំ​ បាន​បង្ហាញ​ពីស្នាមញញឹម ​បំណង​ប្រាថ្នា ​និង​ភាព​សប្បាយ​រីក​រាយ​ ដែល​​អាច​មក​ចូល​រួម​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ ឆ្នាំ​២០២៣ ជា​លើកដំបូងនៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​ ៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះនិងបានទន្ទឹងរង់ចាំអស់រយៈ​ពេល ៦៤ ឆ្នាំ បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​នា​យប់​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០២៣​ ដែល​បាន​រៀប​ចំ​ឡើង​នៅ​ពហុកីឡាដ្ឋាន​​មរតក​តេជោ ក្រោម​​ផ្ទាំង​ទស្សនីយភាព​ជា​ច្រើន ព្រមទាំងចូលរួមពីសំណាក់ភ្ញៀវ​ជាតិ-អន្តរជាតិយ៉ាង​ច្រើន​កុះករ​។

​ផ្តល់​បទ​សម្ភាស​ដល់ ​«កម្ពុជា​ថ្មី​» លោក​តា ហ៊ិន ផាន បាន​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមនេះ​បានកើត​មាន​តាំង​លោក​តា​នៅ​មាន​វ័យ​ ១៩ ឆ្នាំ​មក​ម៉្លេះ។ ​រហូត​មក​ដល់​ពេល​នេះ ដោយ​សារ​ប្រទេស​ជាតិ​រស់​ក្រោម​ម្លប់​នៃ​សន្តិភាព ទើប​លោក​តា​អាច​សម្រេច​បំណង​ប្រាថ្នា អាច​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះបាន។

លោក​តា​ ហ៊ិន ផាន បាន​មាន​ប្រសាសន៍​ថា ​«ខ្ញុំ​ចង់​មក​ទស្សនា​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​តាំង​​ពី​ខ្ញុំ​មាន​អាយុ ១៩ ឆ្នាំ​មក​ ហើយ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មាន​វ័យ ៨៣ ​ឆ្នាំ។ បន្ទាប់​ពី​ទន្ទឹង​រង​ចាំ​អស់​រយៈ​ពេល ៦៤ ​ឆ្នាំ​ មក​ទល់​ពេល​នេះ ទើប​ខ្ញុំ​អាច​បាន​មក​ទស្សនា​ផ្ទាល់ ខ្ញុំ​ពិត​ជាសប្បាយ​ រីក​រាយ​ខ្លាំង​បំផុត។​ ម្យ៉ាងវិញទៀត​ បើ​ទោះ​បី​ជា​ខ្ញុំ​មិន​ចេះ​លេង​កីឡា​ផ្សេងៗ តែខ្ញុំ​គ្រាន់​តែ​មាន​ចិត្ត​ស្រលាញ់ និង​គាំ​ទ្រ​ផ្នែក​កីឡាទាំងអស់​នេះ​ផង​ដែរ»។

​ជា​មួយ​គ្នា​នេះ លោក​តា ហ៊ិន ផាន​ បន្ត​ទៀត​​ថា មុន​ពេល​ឈាន​មក​ដល់​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា លោក​តាតែង​តែ​តាម​ដាន​ទស្សនា គាំ​ទ្រ​នៅ​រាល់​ការ​ផ្សាយ​បន្ត​ផ្ទាល់​ឬ​ការ​ប្រកួត​នា​នា​។ លោក​​តា​ ហ៊ិន ផាន ក៏​បាន​អរគុណ​ទៅ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ខិត​ខំ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេមនេះ​ឡើង​បាន​យ៉ាង​ល្អ​ប្រសើរ។ ​លោក​តា​សង្ឃឹម​ថា ​​កម្ពុជា​នឹង​អាច​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង​ម្តង​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម