កីឡា
អត្តពលិកក្រសួងមហាផ្ទៃដណ្ដើមបានមេដាយ ១៣២គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣នេះ ក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកដណ្ដើមបានមេដាយសរុបចំនួន ១៣២គ្រឿង ក្នុងចំណោមមេដាយសរុបរបស់កម្ពុជាទទួលបានចំនួន ២៨២គ្រឿង។

តាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃនេះ បានឲ្យដឹង មេដាយទាំង ១៣២គ្រឿងដែលអត្តពលិករបស់ក្រសួងមហាផ្ទៃដណ្ដើមបាន គឺមេដាយមាសចំនួន៣៥គ្រឿង មេដាយប្រាក់ចំនួន៣៤ គ្រឿង និងមេដាយសំរឹទ្ធិចំនួន៦៣គ្រឿង។
លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលបន្ទុកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានលើកឡើងថា ការរួមចំណែករបស់អត្តពលិកក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយទទួលបានមេដាយជូនជាតិនេះ ជាមោទកភាពយ៉ាងក្រៃលែង។ លោកអនុរដ្ឋលេខាធិ បានបន្ថែមថា អ្វីដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺក្នុងចំណោមអត្តពលិកជាតិចូលរួមប្រកួតបានមេដាយ នោះ គឺមានអត្តពលិកក្រសួងមហាផ្ទៃចំនួន៣រូប បានជាប់ជាអត្តពលិកឆ្នើមដោយដណ្តើមបានមេដាយច្រើនជាងគេ រួមមាន៖ កីឡាការិនី ប៉ាល់ ឆរស្ម៊ី មេដាយ៦គ្រឿង (មាស៤គ្រឿង) លើវិញ្ញាសាវ៉ូវីណាម, កីឡាករ គង់ម៉ូណា មិថុរ៉ា មេដាយ៣គ្រឿង (មាស២គ្រឿង), វិញ្ញាសាជឺជីតស៊ូ និងកីឡាករ លី បូរ៉ាមី មេដាយមាស៣គ្រឿង វិញ្ញាសាវ៉ូវីណាម។

សូមជម្រាបថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ប្រកបដោយជោគជ័យ និងយ៉ាងមោទនភាព។ ក្នុងព្រឹត្តិការណីស៊ីហ្គេមនេះដែរ កម្ពុជាស្ថិតក្នុងលំដាប់ប្រទេសទី៤ ដែលទទួលបានមេដាយច្រើនជាងគេ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកលទ្ធផលនេះថា ជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


