សន្តិសុខសង្គម
បុរសម្នាក់កំពុងជិះម៉ូតូត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែង
រតនគិរី ៖ ធ្លាក់ភ្លៀងមួយមេលាយឡំខ្យល់និងរន្ទះផងនោះ បងប្អូនប្រជាពលរដ្ឋបានចាកចេញពីចម្ការធ្វើដំណើរកាត់និងគ្រាប់ភ្លៀងទៅផ្ទះវិញ ជាអកុសលត្រូវបានគ្រោះធម្មជាតិផ្ដាច់ជីវិតនៅពាក់កណ្តាលផ្លូវ ស្លាប់ចោលប្រពន្ធនិងកូនយ៉ាងសង្វេគ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់។
លោក ក្លល់ ថើង អធិការនគរបាលស្រុកលំផាត់ បានឲ្យកម្ពុជាថ្មី តាមតេឡេក្រាមនៅល្ងាចថ្ងៃទី២០ឧសភា ថា ជនរងគ្រោះឈ្មោះ ព្រំ ឃ្នី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
នៅវេលាម៉ោង២និង០០នាទី ជនរងគ្រោះបានទៅវាស់ដីនៅចម្ការឈ្មោះហាក់ ពេលទៅដល់ក៏មានភ្លៀងខ្យល់ ហើយវាស់ដីមិនកើតក៏បានជិះម៉ូតូរបស់ខ្លួន ម្នាក់ឯងវិលត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចចម្ការឈ្មោះយាយចិន ស្ថិតក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តម ក៏មានរន្ទះបាញ់ត្រូវជនរងគ្រោះដែលកំពុងជិះម៉ូតូ បណ្តាលឲ្យដួលទៅដីស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
លោកថា សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី។
សូមបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំនេះគ្រោះធម្មជាតិសាហាវខ្លាំងណាស់ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើដងផ្លូវមេត្តាមានការប្រុងប្រយ័ត្នកុំប្រើប្រាស់ទូរសព្ទដៃ កំពុងតែមេឃភ្លៀងនិងប្រើប្រាស់អ៊ីនធឺណិត ជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
ដោយ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


