ព័ត៌មានជាតិ
អាជ្ញាធរច្រាលចោលទាំងស្រុង ករណីកសិករវៀតណាមធ្វើស្រែក្នុងស្រុកជាប់ព្រំដែន
ក្រោយមានដំណឹងថា មានកសិករវៀតណាមមកជួលដីខ្មែរនៅស្រុកក្បែរៗព្រំដែនធ្វើស្រែនោះពេលនេះរដ្ឋបាលសាលាស្រុកកោះអណ្តែត និងស្រុកបូរីជលសារ បានចេញលិខិតបំភ្លឺព្រមគ្នាដោយច្រានចោលទាំងស្រុងថា ជាព័ត៌មានមិនពិត ព័ត៌មានប្រឌិត ដោយចេតនាមូលបង្កាច់និងបង្ខូចកិត្តិយសអាជ្ញាធរមូលដ្ឋាន ក្នុងគោលបំណងបង្កចលាចលនៅតាមដំបន់ព្រំដែន។

ការចេញលិខិតបំភ្លឺភ្លាមៗនេះ ក្រោយពេលមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សាយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ថា មានកសិករវៀតណាមមកជួលដីខ្មែរធ្វើស្រែនារដូវប្រាំងឆ្នាំនេះក្នុងស្រុកជាប់ព្រំដែននៃប្រទេសទាំងពីរ គឺស្រុកបូរីជលសារនិងស្រុកកោះអណ្តែត ខេត្តតាកែវ។ ទោះជាមានលិខិតបំភ្លឺបែបនេះក្តី តាមប្រភពផ្លូវការ នៅតែលើកឡើងថា បើចង់ដឹងច្បាស់ទៅមើលនៅក្រោយសាលាស្រុកបូរីជលសារ និងក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្លិកទៅដឹងហើយ ថាតើមានកសិករវៀតណាមចូលមកធ្វើស្រែលើទឹកដីខ្មែរឬអត់? ។
ដោយឡែកនៅមានប្រភពមួយផ្សេងទៀតបានលើកឡើងដែរថា ឃុំបូរីជលសារ ឃុំកំពង់ក្រសាំងនិងឃុំជ័យជោគ ក្នុងស្រុកបូរីជលសារ ដីស្រែជាច្រើនរយហិកតាត្រូវបានជួលទៅឲ្យវៀតណាមធ្វើស្រែ៕
អត្ថបទ ៖ វីរៈ



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


