ព័ត៌មានអន្ដរជាតិ
ថៃ នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការក្នុងពេលឆាប់ៗនេះ ក្រោយមានបញ្ហាបន្តិចបន្តួច
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់នូវភាពត្រឹមត្រូវនៃការរាប់សន្លឹកឆ្នោតពីមណ្ឌលបោះឆ្នោតចំនួន ៤០០ នៅទូទាំងប្រទេស ។

យោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយបំផុតដែលទទួលបានដោយសារព័ត៌មាន Thai PBS បានឲ្យដឹងថា គណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះអាសនៈចំនួន ១៥១ ពោលតិចជាងលទ្ធផលបោះឆ្នោតក្រៅផ្លូវការ ១ អាសនៈ ដោយសារតែការរាប់សន្លឹកឆ្នោតមិនទាន់អស់នៅខេត្ត Prachin Buri ។
ការរាប់សន្លឹកឆ្នោតដែលបានបញ្ចប់នៅខេត្ត Prachin Buri គឺមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ពោលអាសនៈចំនួន ១ ដែលគណបក្សចលនាឆ្ពោះទៅមុខ បាត់បង់នោះត្រូវបានផ្ដល់ជូនទៅឲ្យគណបក្ស ភូមិចៃថៃ ។

នេះគឺជាលទ្ធផលបោះឆ្នោតផ្លូវការសម្រាប់គណបក្សកំពូលៗទាំង ៦ គឺ៖
គណបក្សចលនាឆ្ពោះទៅមុខ ១៥១ អាសនៈ
គណបក្សភឿថៃ ១៤១ អាសនៈ
គណបក្សភូមិចៃថៃ ៧១ អាសនៈ
គណបក្សផាឡាង ប្រាឆារ៉ាត់ ៤០ អាសនៈ
គណបក្សថៃរួបរួមជាតិ ៣៦ អាសនៈ
គណបក្សប្រជាធិបតេយ្យ ២៥ អាសនៈ

គួរបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៥២,១៩៥,៩២០ នាក់ មានសន្លឹកឆ្នោតចំនួន ៣៩,៥១៤,៩៧៣ នាក់ ដែលតំណាងឲ្យចំនួនអ្នកទៅបោះឆ្នោត ៧៥.៧១ ភាគរយ ។ ក្នុងចំណោមសន្លឹកឆ្នោតទាំងអស់នោះ សន្លឹកឆ្នោតចំនួន ៣៩,១៩០,០៧១ សន្លឹក ស្មើនឹង ៩៤.១២ ភាគរយគឺបានការ ខណៈសន្លឹកឆ្នោតមិនបានការមានចំនួន ១,៤៥៧,៨៩៩ (៣.៦៩ ភាគរយ) ហើយសន្លឹកឆ្នោតចំនួន ៨៦៦,៨៨៥ មិនបានគូសឲ្យបេក្ខជនណាម្នាក់ឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ គណបក្សចលនាឆ្ពោះទៅមុខ និងភឿ ថៃ ឈ្លោះគ្នាបែកផ្សែង ដណ្តើមតំណែងប្រធានសភា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន