ព័ត៌មានជាតិ
ឥស្សរជនខ្មែរដំបូងគេ ក្លាយជាសមាជិកកិត្តិយសក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានក្លាយទៅជាឥស្សរជនជនជាតិអាស៊ីដំបូងគេនិងតែម្នាក់គត់ ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស (Membre d’Honneur) ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាឱកាសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹបនៅ់ទីក្រុងឆ្នេរសមុទ្រ Horta ប្រទេសព័រទុយហ្កាល់ ហើយដែលនេះជាការទទួលស្គាល់ថ្មីបន្ថែមទៀតនូវតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប ដែលបានប្រព្រឹត្តទៅនៅទីក្រុងឆ្នេរសមុទ្រ Horta លើកោះ Faial នៃប្រជុំកោះ Azores ប្រទេសព័រទុយហ្កាល រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៧-២៩ ខែឧសភា បានផ្តោតពិភាក្សាទៅលើរបៀបវារៈជាច្រើនរួមមានទៅលើវឌ្ឍនភាពការងារ ការកែសម្រួលលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងក្លឹប។

នៅក្នុងអង្គប្រជុំបានឯកភាពជាឯកច្ឆន្ទក្នុងការជ្រើសតាំងឥស្សរជនចំនួន ៣ រូប ដែលមានស្នាដៃឆ្នើម ជាសមាជិកកិត្តិយសរបស់ក្លឹប។ ក្នុងចំណោម ឥស្សរជនដែលបានជ្រើសតាំងក៏មានឥស្សរជនតំណាងរបស់ឆ្នេរកម្ពុជាមួយរូបផងដែរ។
ឥស្សរជន ទាំង ៣រូប ដែលត្រូវបានជ្រើសតាំងមានដូចជា៖
- លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលជាតំណាងនៃឆ្នេរសមុទ្រកម្ពុជា
- លោក Abdoulaye SENE ទីប្រឹក្សាប្រធានាធិបតីសេណេហ្គាល់ មកពីឆ្នេរសមុទ្រ Sine Saloum ប្រទេសសេណេហ្គាល់
- លោក Yves Borius អតីតនាយកហិរញ្ញវត្ថុអង្គការ OCDE មកពីឆ្នេរសមុទ្រ Morbihan ប្រទេសបារាំង
បច្ចុប្បន្នក្លឹបក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកមានសមាជិកតែ ២ រូបប៉ុណ្ណោះ គឺលោកស្រី Michelle Pauly មកពីឆ្នេរសមុទ្រ Somme ប្រទេសបារាំង និងលោក Zorica Kravuk ជនជាតិក្រូអាស៊ី។ លោក ថោង ខុន គឺជាឥស្សរជនជនជាតិអាស៊ីដំបូងនិងតែម្នាក់គត់ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស ដែលជាមោទនភាពដ៏ធំមួយសម្រាប់កម្ពុជាផងដែរ។

ឆ្នេរសមុទ្រកម្ពុជាបានក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក កាលពីឆ្នាំ២០១១។ កម្ពុជាបានដើរតួនាទីយ៉ាងសកម្មភាពក្នុងស្ថាប័នអន្តរជាតិមួយនេះ ដោយបានកាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២ អាណត្តិជាប់គ្នា គឺ២០១៣-១០១៥ និង២០១៩-២០២២។ មិនតែប៉ុណ្ណោះ កម្ពុជាក៏កំពុងកាន់តំណែងជាអគ្គលេខាធិការក្លឹបសម្រាប់អាណត្តិ ២០២៣-២០២៥ ដែលមានលោក ជុក ជំនោរ ជាតំណាង៕
ប្រភព៖ ក្រសួងទេសចរណ៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


