សន្តិសុខសង្គម
ស្រាវជ្រាវចាប់ខ្លួនក្រុមកាប់ប្លន់ និងអ្នកទទួលផលចោរកម្មសរុប០៩នាក់
កម្លាំងសមត្ថកិច្ចធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់បានជាបន្តបន្ទាប់ក្រោយពីពួកគេធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះបានសម្រេចមួយគ្រឿងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅផ្លូវ38K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កន្លងទៅ។

ជនរងគ្រោះឈ្មោះ ស័យ្យ ពន្លឺ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរដឹកអនឡាញ ស្នាក់នៅភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានករណីកាប់វាយប្លន់យកម៉ូតូពីប្រជាពលរដ្ឋរដ្ឋរងគ្រោះ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងផ្នែកសហការជាមួយប៉ុស្តិ៍តាមដានស្រាវជ្រាវកំណត់ មុខសញ្ញាជនសង្ស័យ ។

សមត្ថកិច្ចបានបន្តថា រហូតដល់វេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចតាមចាប់ឃាត់ខ្លួនមុខសញ្ញា និងបក្ខពួកបានចំនួន៥នាក់ ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ហេីយបាននាំខ្លួនជនសង្ស័យទាំងនោះមកសាកសួរ បន្ទាប់មកជនសង្ស័យក៏បានសារភាពនិងបន្តតាមចាប់បក្ខពួកចំនួន៣នាក់បន្ថែមទៀត នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ទេីបសមត្ថកិច្ចបន្តចុះចាប់អ្នកទទួលផលចោរកម្មម្នាក់ទៀតក្នុងមូលដ្ឋានខណ្ឌមានជ័យ ដកហូតម៉ូតូមួយគ្រឿងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕
អត្ថបទ៖ សុខា



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន