វប្បធម៌ ជំនឿ
អង្គការយូណេស្កូ និង សហប្រជាជាតិ ធ្វើទស្សនកិច្ចការអភិរក្ស រមណីយដ្ឋានប្រាសាទព្រះវិហារ
លោក Sardar Umar ALam ប្រធាន អង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជា និង លោក Joseph Scheuer ប្រធាន អង្គការ សហប្រជាជាតិ ប្រចាំនៅកម្ពុជា (UNRC) ព្រមទាំងសហការីចំនួន ៥រូប បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចការអភិរក្ស ការជួសជុលប្រាសាទ និងការគ្រប់គ្រងរមណីយដ្ឋានប្រាសាទព្រះវិហារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើតាមការឱ្យដឹងពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ មានការសម្របសម្រួលពី លោក ឃូ អៀងហួត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ និងលោក ភិន សំណាង ប្រធាន នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ រួមទាំងមន្រ្តីជំនាញបុរាណវិទ្យា ដែលកំពុងអនុវត្តការងារលើភ្នំប្រាសាទព្រះវិហារ។

ប្រតិភូបានចុះទៅពិនិត្យការដ្ឋានជួសជុលជណ្តើរបុរាណខាងជើង ដែលគាំទ្រថវិកាដោយមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌របស់សហរដ្ឋអាមេរិក គោបុរៈទី៥ ដែលកំពុងដំណើរការជួសជុលដោយអ្នកជំនាញការឥណ្ឌា និងបានបន្តសិក្សាស្វែងយល់អំពីការងារអភិរក្សតាមបណ្តាប្រាសាទនានាចាប់ពីគោបុរៈទី៥ ដល់គោបុរៈទី១។

បន្ទាប់ពីទស្សនៈកិច្ចនៅលើភ្នំប្រាសាទព្រះវិហាររួច ក្រុមការងារក៏បានឈ្វេងយល់ពីប្រវត្តិសាស្រ្ត រូបចម្លាក់បុរាណ វប្បធម៌ អរិយធម៌ខ្មែរ តាំងពីសម័យអតីតកាល ដែលបានតាំងបង្ហាញនៅក្នុង សារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ផងដែរ។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ ប្រតិភូរបស់អង្គការ UNESCO និង UNRC បានវាយតម្លៃខ្ពស់ពីភាពអស្ចារ្យនៃសំណង់ស្ថាបត្យកម្មប្រាសាទព្រះវិហារ និងបច្ចេកទេសជួសជុលសំណង់ប្រាសាទបុរាណប្រកបដោយវិជ្ជាជីវៈរបស់មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


