ព័ត៌មានជាតិ
បណ្ឌិត សាយ បូរី ៖ សម្តេច ហ៊ុន សែន ជាអ្នកប្រាជ្ញខ្មែរដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយ និងរដ្ឋបាលសាធារណៈ
លោកបណ្ឌិត សាយ បូរី ដែលជាសាស្រ្តាចារ្យផ្នែកច្បាប់ដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា សម្តេចតេជោ មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយ និងរដ្ឋបាលសាធារណ:។ លោកកត់សម្គាល់ថា នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា លោកដូចជាទើបនឹងឃើញមានសម្តេចតេជោ ហ៊ុន សែន តែម្នាក់គត់។

(រូបភាព៖ Samdech Hun Sen, Cambodian Prime Minister)
ក្រៅពីកោតសរសើរទាំងនេះ គឺតាមរយៈគណនីហ្វេសប៊ុកកាលពីថ្ងៃពុធ លោកបណ្ឌិត សាយ បូរី បានសរសេរបង្ហាញពីឲ្យដឹងពីសម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតថា៖ «ពួកសត្រូវ ខំពន្លិច ឬបន្ថោកលោកយ៉ាងណា ក៏ការពិតនៅតែជាការពិត។ បញ្ញវ័ន្តខ្មែរ គួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់លោក សម្រាប់បង្រៀនផងដែរ»។ បើតាមលោកបណ្ឌិត សាយ បូរី សព្វថ្ងៃនេះ ពលរដ្ឋខ្មែរស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថា មានអ្នកប្រាជ្ញរបស់ខ្លួនដែរទេ ពោល គឺសម្រាប់រូបលោក កម្ពុជាមានភ័ព្វសំណាងធំក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេជា។ លោក គឺជាមោទនភាពជាតិខ្មែរ ហើយចំណុចនេះ ក៏គួរក្លាយជាកត្តានៃការបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ។

លោក សាយ បូរី (ឆ្វេង) និងលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា (រូបភាព៖ គណៈមេធាវីកម្ពុជា)
លោកបណ្ឌិត សាយ បូរី បានលើកសរសើរ និងបកស្រាយពីការពិតនៃសម្តេចតេជោ ហ៊ុន សែន នេះ នៅក្នុងជំនួបជាមួយក្រុមបញ្ញវន្តខ្មែរមួយក្រុមកាលពីថ្មីៗនេះ។ ក្រុមបញ្ញវន្តខ្មែរទាំងនេះ រួមមានជាអាទិ៍ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាលកម្ពុជា លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងបញ្ញវន្តខ្មែរចំនួន២រូបទៀត។

លោក សាយ បូរី ជួបជាមួយក្រុមបញ្ញវន្តខ្មែរ (រូបភាព៖ ហ្វេសប៊ុក គី តិច )
ក្រោយជំនួបនេះ លោក គី តិច តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃពុធ បានលើកឡើងថា លោក និងបញ្ញវន្តដទៃទៀត បានចូលរួមពិសារអាហារជាមួយលោកបណ្ឌិត សាយ បូរី ដើម្បីជាការគោរពដឹងគុណដល់ព្រឹទ្ធបុរសស្ថាបនិកគណ:មេធាវីកម្ពុជា។ លោកមេធាវី គី តិច ក៏បានថ្លែងអរគុណដល់លោកបណ្ឌិត សាយ បូរី ចំពោះការទទួលស្គាល់ការពិត និងវាយតម្លៃខ្ពស់ចំពោះ« សម្តេចអគ្គមហាសេនាបតីតេជោសែន»៕
ដោយ៖វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់