ព័ត៌មានអន្ដរជាតិ
បេឡារុស ថា លោកខាងលិច កំពុងរៀបចំធ្វើរដ្ឋប្រហារក្នុងប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានចេញការព្រមានមួយថា បណ្ដាប្រទេសលោកខាងលិច រួមទាំងរដ្ឋាភិបាលរបស់អ៊ុយក្រែនផងដែរនោះ កំពុងរៀបចំធ្វើរដ្ឋប្រហារប្រឆាំងនឹងរូបលោក ។

នៅក្នុងកិច្ចប្រជុំជាមួយប្រធានសន្តិសុខរដ្ឋឯករាជ្យ Commonwealth (CIS) កាលពីថ្ងៃព្រហស្បតិ៍ លោក Lukashenko បានព្រមានថា “ការបង្កឲ្យមានអំពើហិង្សាកំពុងត្រូវបានរៀបចំឡើងប្រឆាំងនឹងរដ្ឋាភិបាលទីក្រុង Minsk” ។
លោកបានព្រមានថា “នៅប្រទេសប៉ូឡូញ លីទុយអានី និងអ៊ុយក្រែន, សមាជិកក្រុមប្រដាប់អាវុធខុសច្បាប់កំពុងត្រូវបានបណ្តុះបណ្តាលឡើង ហើយនឹងអាចធ្វើរដ្ឋប្រហារណាមួយក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសបេឡារុស” ។

លោកប្រធានាធិបតីដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីរូបនេះបានចោទប្រកាន់ថា ផ្ទុយទៅនឹងការប៉ុនប៉ងបដិវត្តន៍ពណ៌ដែលមិនបានជោគជ័យ និងគ្មានការបង្ហូរឈាមដ៏ធំរបស់ពួកគេក្នុងឆ្នាំ ២០២០, ឥឡូវនេះ លោកខាងលិចកំពុងបណ្តុះបណ្តាល និងផ្តល់មូលនិធិដល់ក្រុមប្រឆាំងដើម្បីចូលរួមក្នុងអំពើហិង្សាប្រដាប់អាវុធមកលើប្រទេសរបស់យើង ។
គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក Lukashenko បានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងវិស័យយោធាប៉ូឡូញបានអំពាវនាវជាសាធារណៈឲ្យក្រុមប្រឆាំងបេឡារុសដែលកំពុងប្រយុទ្ធឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky រៀបចំសកម្មភាពវាយលុកលើរដ្ឋាភិបាលទីក្រុង Minsk ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អឺរ៉ុប ប្រាប់លក្ខខណ្ឌដែល រុស្ស៊ី បើកការចរចារកសន្តិភាពនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


