Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំបេឡារុស ​ផ្តល់​​​អំណោយ​កាំភ្លើងស្វ័យ​ប្រវត្តិ​ដល់​លោក គីម ជុងអ៊ុន​ក្នុងជំនួប​​ដ៏កម្រ​

បានផុស

នៅ

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានប្រគល់កាំភ្លើងស្វ័យប្រវត្តិមួយដើមដល់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯជំនួប​​កំពូល​មិនធ្លាប់​មាន​ នៅទីក្រុងព្យុងយ៉ាង ដោយ​​លោក​ថា ទុកការពារខ្លួនក្នុងករណី «សត្រូវបង្ហាញខ្លួន»។ កាំភ្លើងនេះត្រូវបានគេនិយាយថា ជាកាំភ្លើងវាយប្រហារប្រភេទ VSK ដែលផលិតនៅប្រទេសបេឡារុសផ្ទាល់តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស Belta ផ្សា​​យ​​នៅ​ថ្ងៃព្រហស្បតិ៍ បាន​ឲ្យ​ដឹងថា​ អំណោយដែលលោក Lukashenko ប្រគល់ជូនមេដឹកនាំកូរ៉េខាងជើង ជាថ្នូរនឹងការដែលលោក គីម ជុងអ៊ុន បានប្រគល់ដាវទ័ពសេះមួយនៅក្នុងស្រោមដ៏ប្រណី​ត រួមទាំងកាក់មាសរំលឹកពិសេសមួយដែលបង្ហាញពីដំណើរទស្សនកិច្ចរបស់លោក Lukashenko និងថូផ្កាដ៏ស្រស់ស្អាតមួយដល់ប្រធានាធិបតីបេឡារុសវិញដែរ។

ក្រៅពីការប្ដូរអំណោយ​ទៅវិញ​ទៅមក​រវាងមេដឹកនាំទាំងពីររួចរាល់ លោក Lukashenko ក៏បានផ្តល់អំណោយដាច់ដោយឡែកមួយដល់កូនស្រី​របស់​លោកគីម គឹ​​ប្រអប់គ្រឿងអលង្ការរាងពងក្រពើមួយ ជាមួយនឹងផ្កាដែលមានឆ្លាក់មាសជានិមិត្តរូបនៃ​ប្រទេស​បេឡារុស ជូនដល់ជំទាវទីមួយគឺ លោកស្រី Ri Sol-ju ផងដែរ។

បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ពួកគេ លោក គីម ជុងអ៊ុន និងលោក Lukashenko បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ។ ពួកគេបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងការផ្លាស់ប្តូរកម្រិតខ្ពស់ ការទូត កសិកម្ម ការអប់រំ និងការថែទាំសុខភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម