ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ប្រាប់លក្ខខណ្ឌដែល រុស្ស៊ី បើកការចរចារកសន្តិភាពនៅ អ៊ុយក្រែន
លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប (EU) បាននិយាយថា រុស្ស៊ីនឹងធ្វើការចរចារកសន្តិភាព លុះត្រាតែក្នុងលក្ខខណ្ឌពួកគេឈ្នះសង្គ្រាមនៅអ៊ុយក្រែន ។
លោក Borrell បាននិយាយនៅក្នុងវេទិកាអ្នកជំនាញនៅទីក្រុងបាសេឡូណា របស់ប្រទេសអេស្ប៉ាញថា “លោកមិនមានសុទិដ្ឋិនិយមចំពោះស្ថានភាពនៅអ៊ុយក្រែននោះទេ ប៉ុន្តែលោកជឿជាក់ថា រុស្ស៊ីនឹងមិនចរចារកសន្តិភាពឡើយ ប្រសិនបើរដ្ឋាភិបាលទីក្រុងមូស្គូមិនទាន់រកបានជ័យជម្នះក្នុងជម្លោះនៅអ៊ុយក្រែន” ។
អ្នកការទូតរបស់អឺរ៉ុបរូបនេះបានលើកឡើងទៀតថា “ខ្ញុំឃើញឆន្ទៈច្បាស់លាស់របស់រុស្ស៊ីក្នុងការឈ្នះសង្គ្រាម ដូច្នេះឥឡូវនេះមិនមែនជាពេលដែលរុស្ស៊ីត្រូវចរចារកសន្តិភាពនោះទេ ពោលរហូតទាល់តែពួកគេឈ្នះសង្គ្រាមនៅអ៊ុយក្រែនសិន” ។
លោក Borrell បាននិយាយថា “ខ្ញុំមិនមានសុទិដ្ឋិនិយម ក៏ដូចជាការរំពឹងទុកណាមួយអំពីរបៀបដោះស្រាយជម្លោះនេះនោះទេ ប៉ុន្តែទោះជាយ៉ាងណា សហភាពអឺរ៉ុបនៅតែបន្តការផ្ដល់ជំនួយយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែន” ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Borrell បានកើតឡើងនៅថ្ងៃតែមួយ ដែលយោធារុស្ស៊ីបានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអ៊ុយក្រែន ជាពិសេសគឺមុនពេលដែលអ៊ុយក្រែនរៀបចំគម្រោងបើកការវាយលុកទ្រង់ទ្រាយធំមកលើរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ទីបំផុត រុស្ស៊ី ដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់ អឺរ៉ុប ជាមួយ ណាតូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


