កីឡា
កីឡាករពិការដៃ យី សុខសាន្ត «ថ្ងៃនេះមិនជោគជ័យ ថ្ងៃក្រោយនឹងជោគជ័យ»
កីឡាករជនពិការដៃទាំងពីររបស់កម្ពុជា យី សុខសាន្ត បានបញ្ចប់ចំណាត់ថ្នាក់លេខ៤ដោយមិនទទួលបានមេដាយទេសម្រាប់ការប្រកួតរត់ចម្ងាយ៥០០០ម៉ែត្រកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២។

យី សុខសាន្ត រត់បានយ៉ាងល្អសម្រាប់ប៉ុន្មានជុំដំបូងដោយនៅជាប់គ្នានឹងគូប្រជែងប្រទេសផ្សេងៗទៀតដែលមើលទៅមិនចាញ់ដាច់គូប្រជែងទេ ប៉ុន្តែនៅជុំចុងក្រោយបែរជាអត្តពលកម្មពិការកម្ពុជារូបរត់អត់បានល្អដោយបានស្ថិតនៅពីក្រោយគូប្រជែងប្រហែលជា១០ម៉ែត្រ។
នៅពេល យី សុខសាន្ត បានរត់ដល់ទីបញ្ចប់ត្រូវបានអ្នកគាំទ្រទះដៃអបអរសាទរសម្រាប់ការប្រឹងប្រែងយ៉ាងល្អ។ ជាពិសេសគេមើលឃើញថា ភរិយា និងកូនរបស់លោកទទួលស្វាគមន៍ លើកទឹកចិត្ត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា កូនប្រុសរបស់លោកបានបកខ្យល់នៅពេលឪពុកហត់នឿយអស់កម្លាំងខ្លាំង។

សម្រាប់ការរត់ប្រណាំងនេះ យី សុខសាន្ត បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា សម្រាប់ប៉ុន្មានជុំដំបូង លោកធ្វើបានល្អដោយសារសាច់ដុំជើងនៅរឹងមាំល្អ ប៉ុន្តែដល់ជុំចុងក្រោយសាច់ដុំជើងចាប់ផ្តើមស្ពឹកដែលធ្វើឲ្យពិការរត់ ជាពិសេសកន្លែងផ្លូវកោងពិការបត់ខ្លាំងមែនទែន។ ជាងនេះទៀតនោះ ម្រាមជើងចាប់ផ្តើមឈឺធ្វើឲ្យសន្ទុះរត់ថយចុះយ៉ាងខ្លាំង។
«ការរត់មានការលំបាកខ្លាំង។ ខ្ញុំមានអារម្មណ៍ភ័យអៗ ព្រោះមានឧបសគ្គខ្លាំង ដោយសារគូប្រជែងល្អ។ ខ្ញុំមានអារម្មណ៍សោកស្តាយដែលធ្វើអត់បានល្អ ព្រោះខ្ញុំព្យាយាមអស់ពីសមត្ថភាពហើយ។ ខ្ញុំនឹងបន្តហាត់បន្ថែមទៀត ខ្ញុំសង្ឃឹមថា ថ្ងៃក្រោយខ្ញុំនឹងជោគជ័យ»។ លោកបានរៀបរាប់។
លោកបន្ថែមថា ៖«ខ្ញុំនៅមានប្រកួត២វិញ្ញាសាទៀតគឺ១៥០០ម៉ែត្រ និងលោតបណ្តាក់ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំនៅតែមានអារម្មណ៍ថា អត់សង្ឃឹមច្រើនទេ តែខ្ញុំនឹងព្យាយាមឲ្យបានល្អ។ សម្រាប់ការប្រកួតថ្ងៃនេះ ខ្ញុំគិតថា ខ្ញុំធ្វើបានល្អដោយសារតែខ្ញុំធ្វើបានល្អជាងថិរវេលាចាស់»។

កីឡាករពិការដៃទាំងពីរ យី សុខសាន្ត ៖«ទោះថ្ងៃនេះខ្ញុំអត់ជោគជ័័យ ខ្ញុំនឹងតស៊ូឲ្យជោគជ័យថ្ងៃមុខ ព្រោះភាពជោគជ័យមិនមែនបានមកដោយស្រួលទេ គឺត្រូវការឆ្លងកាត់ការលំបាក ឧបសគ្គច្រើនណាស់»។
សម្រាប់លទ្ធផលរត់ចម្ងាយ៥០០០ម៉ែត្រ កីឡាករម៉ាឡេស៊ី Muhammad Haisham ទទួលបានមេដាយមាសដោយប្រើពេល១៨.៤៩.៤២០នាទី។ កីឡាករហ្វីលីពីន Teves Reyes ទទួលបានមេដាយប្រាក់ដោយធ្វើបាន១៨.៥០.១៦០នាទី និងកីឡាករវៀតណាម Tran Van Duc ទទួលបានមេដាយសំរិទ្ធដោយធ្វើបាន ១៨.៥០.១៧០នាទី ខណៈកីឡាករកម្ពុជា យី សុខសាន្ត ស្ថិតនៅលេខ៤ដោយធ្វើបាន១៩.០១.២៤០នាទី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


