ព័ត៌មានអន្ដរជាតិ
ស្ត្រីម្នាក់នៅ កាណាដា ជួបរឿងភ័យរន្ធត់ ក្រោយដាក់កាំម៉េរាក្នុងសួនមើលសពសត្វក្ដាន់
គិលានុបដ្ឋាយិកាជនជាតិកាណាដាម្នាក់មានអាយុ ៣៦ បានតំឡើងកាមេរ៉ាដើម្បីមើលសកម្មភាពនៅក្នុងសួនរបស់នាង ហើយបានឃើញស្ត្រីអាក្រាតពីរនាក់កំពុងស៊ីសពសត្វក្តាន់។

គេហទំព័រ The Mirror រាយការណ៍ថា Corinia Stanhope បានឃើញទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចនៅក្នុងសួនរបស់នាង។ បន្ទាប់ពីដាក់កាមេរ៉ានៅជិតគ្រោងឆ្អឹងសត្វក្តាន់ដែលងាប់។ នាងនិយាយថា ពេលជិះសេះនៅក្នុងសួន នាងឃើញសាកសពសត្វក្តាន់ ដោយសារតែចង់ដឹងថាសត្វមួយនេះទាក់ទាញអ្វីពេលយប់ ទើបសម្រេចចិត្តដំឡើងកាមេរ៉ានៅជិតគ្រោងឆ្អឹងសព។
នៅថ្ងៃបន្ទាប់ Stanhope និងជីតាបានទៅមើលកាមេរ៉ាដើម្បីពិនិត្យ។ ក្រោយមក ពួកគេមានការភ្ញាក់ផ្អើលជាមួយនឹងឈុតឆាកដែលថតដោយកាមេរ៉ា ខណៈឃើញស្រ្តីពីរនាក់មានសក់ខ្មៅវែងរញ៉េរញ៉ៃ ម្រាមដៃវែងជាងធម្មតាកំពុងបរិភោគក្ដាន់។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត គឺស្ត្រីម្នាក់នោះស្ទើរតែអាក្រាត ហើយស្លៀកតែក្រណាត់បិទបាំងគូទប៉ុណ្ណោះ។
គិលានុបដ្ឋាយិការូបនេះបាននិយាយទៀតថា នាងភ័យខ្លាច និងលងបន្លាច បន្ទាប់ពីបានឃើញខ្សែវីដេអូនោះ។ ដោយសារផ្ទះរបស់នាងមានចម្ងាយដើរ ២ នាទីពីសួនច្បារ និងមានសេះ ៣ក្បាល ហើយនាងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ពួកគេ។ យ៉ាងណាមិញ បន្ទាប់ពីបានមើលឃ្លិបនេះម្តងហើយម្តងទៀត Stanhope បានវិភាគថា អ្នកទាំងពីរមើលទៅហាក់ដូចជាពាក់សក់ ម្នាក់មើលទៅដូចជានាងមានសក់ពណ៌ទង់ដែងនៅក្រោមសក់ពាក់។
Stanhope បានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយភ្លាមៗនោះវាបានបង្កឲ្យមានការជជែកគ្នា។ មនុស្សជាច្រើនជឿថាស្រ្តីស៊ីសាច់សត្វនោះគឺជាបិសាច Skinwalker (ជនជាតិដើមអាមេរិក) ឬ Wendigo ដែលជាសត្វស៊ីសាច់ដែលលេចឡើងក្នុងទេវកថា Algonquin ។
Stanhope បានបន្ថែមថា ដំបូងឡើយ នាងចង់ទូរស័ព្ទទៅប៉ូលិស។ ប៉ុន្តែជីតារបស់នាងបានគិតថាជនចម្លែកទាំងពីរនាក់នោះមិនបានធ្វើអ្វីខុសច្បាប់ទេ។ ទន្ទឹមនឹងនោះ Stanhope សង្ស័យថា អ្នកទាំងពីរនៅក្នុងឃ្លិបគ្រាន់តែជាអ្នកធ្វើដំណើរឆ្លងកាត់ឃើញកាមេរ៉ាប៉ុណ្ណោះ។ ដូច្នេះពួកគេបានលេងសើចដោយចេតនាដើម្បីបំភ័យគ្រួសារនាង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូកុងហ្វូបំបែកឥដ្ឋ១២២ ដុំដោយដៃទទេ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតអស់សំណើចនិងហួសចិត្ត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


