ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បានវាយប្រហារស្ថានីយឧស្ម័នធម្មជាតិរាវធំបំផុតរបស់ពិភពលោកនៅកាតា
ក្រសួងមហាផ្ទៃកាតាឱ្យដឹងថា អ៊ីរ៉ង់បានវាយប្រហារស្ថានីយនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេបំផុតរបស់ពិភពលោកក្នុងប្រទេសកាតានៅថ្ងៃពុធ និងបង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំងនៅបរិវេណរោងចក្រ។ នេះបើយោងតាម Al Jazeera ផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ។
ក្រសួងមហាផ្ទៃកាតា បានលើកឡើងលើបណ្តាញសង្គម X ថា៖ «ក្រសួងមានសមត្ថកិច្ចកំពុងដោះស្រាយពីករណីអគ្គិភ័យក្នុងតំបន់ Ras Laffan បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់»។
យោងតាមកាសែត Financial Times ប្រហែលមួយភាគប្រាំនៃឧស្ម័នធម្មជាតិរាវរបស់ពិភពលោកត្រូវបានដឹកជញ្ជូនពីតំបន់ Ras Laffan។

រដ្ឋកាតាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ដោយចេតនាដែលកំណត់គោលដៅលើទីក្រុងឧស្សាហកម្ម Ras Laffan បណ្តាលឱ្យមានអគ្គិភ័យ នាំឱ្យខូចខាតរោងចក្រយ៉ាងធ្ងន់ធ្ងរ។ ក្រសួងបន្តថា អគ្គិភ័យនៅទីតាំងនោះបានគ្រប់គ្រងជាបឋម ហើយមិនមានអ្នករងរបួសទេ។
ក្រុមហ៊ុន QatarEnergy ផលិតឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេបំផុតរបស់ពិភពលោកនិយាយថា៖ « បុគ្គលិកទាំងអស់មិនមាននរណាត្រូវរបួសទេ ក៏មិនមានអ្នកស្លាប់ដែរ»។
សេចក្តីប្រកាសមួយបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអ៊ីរ៉ង់គំរាមវាយប្រហាររោងចក្រប្រេង និងឧស្ម័ននៅទូទាំងតំបន់ឈូងសមុទ្រ ដើម្បីសងសឹក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើវាលឧស្ម័ន South Pars របស់ទីក្រុងតេហេរ៉ង់ ខណៈផលវិបាកពីសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នៅតែបន្តកើនឡើង។
មិនតែប៉ុណ្ណោះក្រសួងនៃប្រទេសកាតាបានប្រកាសថា គ្រប់បុគ្គលិកស្ថានទូត ឬអ្នកផ្សេងទៀតដែលមានអត្តសញ្ញាណបណ្ណអ៊ីរ៉ង់ មិនត្រូវបានស្វាគមន៍ឱ្យបន្តរស់នៅនិងប្រកបការងារក្នុងប្រទេសកាតាទៀតឡើយ។
ក្រសួងបានទាមទារឱ្យពួកគេចាកចេញពីកាតាក្នុងរយៈពេល ២៤ម៉ោង ដោយបន្ថែមថាការសម្រេចចិត្តជាលទ្ធផលនៃការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ីរ៉ង់។
ក្រសួងបន្តថា៖ « កាតាចាត់ទុកការវាយប្រហារនេះជាការកើនឡើងដ៏គ្រោះថ្នាក់ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ប្រទេសកាតា»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


