ព័ត៌មានអន្ដរជាតិ
គ្រូកុងហ្វូបំបែកឥដ្ឋ១២២ ដុំដោយដៃទទេ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតអស់សំណើចនិងហួសចិត្ត
គ្រូកុងហ្វូម្នាក់បង្ហាញភាពប៉ុនប្រសព្វរបស់ខ្លួនវាយបំបែកឥដ្ឋ ១២២ដុំដោយដៃទទេ ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតអស់សំណើចបន្ទាប់ពីបានមើលឃ្លិបនោះ ខណៈអ្នកខ្លះឆ្ងល់ថា តើត្រូវបានរៀបចំឡើងពិតឬយ៉ាងណា ព្រោះវាសាហាវមិនគួរឲ្យជឿសោះ។

គេហទំព័រ Yahoo News បានចែករំលែកវីដេអូមួយពី Kameraone ដែលថតរូបគួរឲ្យភ្ញាក់ផ្អើល។ នៅពេលដែលបុរសម្នាក់មកពី Liaoning ប្រទេសចិន បង្ហាញពីជំនាញក្បាច់គុនរបស់គាត់ និងដាក់ឥដ្ឋចំនួន១២២ បញ្ចូលគ្នា។ មុនពេលចាប់ផ្ដើមវាយឥដ្ឋទាំងអស់ក្នុងរយៈពេលតិចជាងមួយនាទី។
យោងតាមសេចក្តីរាយការណ៍ ឃ្លិបនេះត្រូវបានថតនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣ ហើយភ្លាមៗនោះ វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត នៅពេលដែលវាបង្ហោះនៅលើបណ្ដាញសង្គម។ ប៉ុន្តែមនុស្សជាច្រើននាក់ទៀតបានចោទសួរពីគុណភាពឥដ្ឋ ហើយនិយាយថាឃ្លិបនេះអាចធ្វើឡើងតាមការរៀបចំតែប៉ុណ្ណោះ។ ការពិតទៅ គ្មាននរណាទៅវាយឥដ្ឋបានរហ័ស និងងាយស្រួលបែបនេះទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទឹកធ្លាក់ Beji Griya នៅកោះបាលី ស្ថិតកណ្ដាលព្រៃធំយ៉ាងអាថ៌កំបាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


