Connect with us

ព័ត៌មានអន្ដរជាតិ

កាតា៖ ​ការ​មិនធ្វើ​សកម្មភាពអ្វីសោះ​​​របស់​ UN ជាសញ្ញា​គ្រោះ​ថ្នាក់​ខ្លាំង​នៅ​ជម្ឈិម​បូព៌ា​

បានផុស

នៅ

​ប្រទេស​កាតា​បាន​អំពាវនាវដល់ក្រុមប្រឹក្សា​សន្តិ​សុខ​អង្គការសហ​ប្រជា​ជាតិ (UNSC) ចាត់វិធានការជាបន្ទាន់​ ដើម្បី​បញ្ឈប់​ ការ​វាយប្រហារ​របស់​អ៊ីរ៉ង់លើ​ប្រទេសនានានៅ​ទូទាំងមជ្ឈិមបូព៌ា ដោយ​ព្រមាន​ថា​ ការ​មិនធ្វើសកម្មភាព​អ្វី​សោះ​នឹង​នាំ​មក​នូវ​សញ្ញា​គ្រោះថ្នាក់​ជាក់​ជាមិនខាន​។

លោកស្រី Sheikha Alya Ahmed bin Saif Al Thani ឯកអគ្គរដ្ឋទូត​​កាតា​​​ប្រចាំអង្គការ​សហ​ប្រជាជាតិ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Al Jazeera ផ្សាយ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ លោកស្រី Sheikha Alya Ahmed bin Saif Al Thani ឯកអគ្គរដ្ឋទូត​ប្រទេស​កាតាប្រចាំអង្គការ​សហ​ប្រជាជាតិ កាល​ពី​ថ្ងៃ​ពុធ​ បាន​ថ្កោលទោស​ការវាយប្រហារដោយ​មីស៊ីល និង​យន្តហោះគ្មានមនុស្សបើក(ដ្រូន) របស់អ៊ីរ៉ង់ ​ទៅ​លើគោលដៅ​នានា​នៅ​ទូទាំងតំបន់ថា ជាការរំលោភបំពានយ៉ាងច្បាស់​លើ​ច្បាប់​អន្តរ​ជាតិ ​និង​ធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកស្រីប្រាប់អ្នកយកព័ត៌មាន​ទីស្នាក់ការកណ្តាល​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុងញូវយ៉ក​ថា​៖ « ការបន្ត​កំណត់គោលដៅមក​លើ​ទឹក​ដី​របស់​យើង​ គឺ​សាធារណរដ្ឋអ៊ីរ៉ង់​មិន​បាន​ឆ្លុះបញ្ចាំង​ពី​សុច្ឆន្ទៈ​ល្អ​នោះ​ទេ ​ហើយ​វាប៉ះពាល់យ៉ាង​ខ្លាំង​ដល់​មូល​ដ្ឋាន​គ្រឹះ​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ដែលជាអ្នក​​​បង្កើតឡើង»។

លោក​ស្រី​បន្ត​ថា​៖ «ក្រុម​ប្រឹក្សា​សន្តិសុខ​ត្រូវតែធ្វើ​សកម្មភាព [និង] បំពេញ​ការទទួល​ខុស​ត្រូវរបស់​ខ្លួន​ជាបន្ទាន់​។ ការ​ខកខាន​មិន​ឆ្លើយ​តប​នឹង​បញ្ជូន​សញ្ញាគ្រោះថ្នាក់​មួយ​ ថា​ការវាយប្រហារ​ប្រឆាំង​នឹង​ប្រទេសជិត​ខាងដែល​មិនពាក់ព័ន្ធ​(នឹង​ភាគី​ជម្លោះ​) មិនមាន​ផល​វិបាកទេ»។

ការ​អត្ថាធិប្បាយរបស់លោកស្រីធ្វើ​ឡើង​ភ្លាមៗ​មុន​ពេលក្រុមប្រឹក្សាសន្តិ​សុខ​បោះ​ឆ្នោតគាំទ្រសេចក្តីព្រាង​លើ​សេចក្តី​សម្រេច​មួយ​ ដែល​ថ្កោល​ទោស​រលក​នៃការវាយប្រហាររបស់អ៊ីរ៉ង់​លើ​ប្រទេស​ក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិការ​ឈូងសមុទ្រ (GCC)។

គួរ​បញ្ជាក់​ថា​មនុស្ស​យ៉ាង​ហោច​ណាស់ ១ ២៥៥នាក់ ​ត្រូវ​បាន​ស្លាប់​​នៅ​ក្នុង​ការ​វាយ​ប្រហាររបស់​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​លើ​ប្រទេស​អ៊ីរ៉ង់។

មិន​តែ​ប៉ុណ្ណោះ ចំនួនអ្នកស្លាប់បាន​កើនឡើង​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពីអន្តរជាតិ និង​ការ​អំពាវនាវ​ឱ្យ​មាន​ការបន្ធូរបន្ថយ​ភាពតានតឹង ប៉ុន្តែ​មក​ដល់ពេល​នេះសង្គ្រាម​មិនទាន់បង្ហាញ​សញ្ញា​ថា​មាន​ការថមថយ​នៅ​ឡើយ​ទេ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម