ជីវិតកម្សាន្ដ
អ្នកនិពន្ធ សួន ពិសិដ្ឋ បង្ហើបគម្រោងបើកសាលាតន្ត្រីបណ្ដុះបណ្ដាលធនធានយុវជនជំនាន់ក្រោយ
ដូចមហាជនដឹងហើយថា លោក សួន ពិសិដ្ឋ បានសាងស្នាដៃជាច្រើនតាមរយៈការនិពន្ធបទចម្រៀងល្បី និងពីរោះៗ សម្រាប់អ្នកសិល្បៈចាស់ ក្មេង ប្រុស ស្រី ច្រើនដួង។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ លោក សួន ពិសិដ្ឋ ក៏មានទេពកោសល្យផ្នែកសម្ដែងទៀតផង។

ឆ្លងកាត់បទពិសោធន៍លើការងារផ្នែកសិល្បៈយូរឆ្នាំមកនោះ អ្នកនិពន្ធ សួន ពិសិដ្ឋ ថ្មីៗនេះ បានបង្ហើបប្រាប់ពីគម្រោងក្នុងការបើកសាលាតន្ត្រីបណ្ដុះបណ្ដាលធនធានយុវជនខ្មែរជំនាន់ក្រោយផងដែរ។ លោក សួន ពិសិដ្ឋ ក៏ស្នើសុំឲ្យមានការចូលរួមគាំទ្រពីមជ្ឈដ្ឋានមហាជនទូទៅលើផ្នែកនេះផងដែរ។

លោក សួន ពិសិដ្ឋ បានបង្ហាញចំណាប់អារម្មណ៍ថា «ចុះបើ “Soun Piseth International School of M usic” បើកក្នុងពេលខាងមុខនេះជាកាដូសម្រាប់ខ្មែរយើងក្នុងកិច្ចចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី នៃខ្មែរ។ ដោយក្នុងនោះមានបង្រៀនជាជំនាញ ឯកទេសអាន អក្សរភ្លេង,សរសេរតាមស័ព្ទ, តន្ត្រីបុរាណខ្មែរ, តន្ត្រីបុរាណ សកលបច្ឆិមប្រទេស,តន្ត្រីទំនើបតាមសម័យកាលនិយម,បង្រៀនតែងនិពន្ធបទភ្លេង,តែងនិពន្ធទំនុកច្រៀង,បង្រៀនច្រៀងបែបបុរាណខ្មែរ,បង្រៀនច្រៀងបែបទំនើបសកល…..»។

លោកបន្តទៀតថា «ក៏មានទាំងបង្រៀនបច្ចេកទេសក្នុងការប្រើប្រាស់សំឡេងច្រៀង,បង្រៀនឧបករណ៍តន្ត្រីបុរាណខ្មែរ,ឧបករណ៍តន្ត្រីបុរាណសកលបច្ឆិមប្រទេសបង្រៀនឧបករណ៍តន្ត្រីសម័យទំនើបតាមសម័យកាល, មានបង្រៀនការប្រើប្រាស់ឧបករណ៍ Technology Computer Program Softwares Mixing Co nsole, Equipments, ផ្នែកថតសំឡេង និងផ្នែកតែងនិពន្ធបទភ្លេង និង Sound Engineering និង Mix ing & Mastering, ហើយមានបង្រៀនវគ្គបង្កើតរៀបចំ Sound Recording Studio Standards។ នឹងនៅមានជាបន្តបន្ទាប់ច្រើនមុខជំនាញទៀត ខ្ញុំសុំខ្លីៗត្រឹមនេះសិន!។ តើមិត្តបងប្អូនអ្នកគាំទ្រហ្វេនៗ និងកូនខ្មែរទាំងអស់ គាំទ្រដែរឬទេ?»។

អ្នកនិពន្ធរូបនេះ បានបញ្ជាក់បន្ថែមថា បើសិនជាបងប្អូនគាំទ្រលោក និងធនធានមនុស្សដែលមានទេពកោសល្យជាច្រើន និងក៏ដើម្បីអនាគតយុវជនជំនាន់ក្រោយៗ នៃកូនខ្មែរ សូមបងប្អូនចូលរួម ជួយចែករំលែកឲ្យបានច្រើនៗ នូវព័ត៌មាន និងឱកាសសម្រាប់កូនខ្មែរទាំងអស់បានទទួលដឹងឃើញ និងទទួលឱកាសសម្រាប់ខ្មែរយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា អ្នកនិពន្ធល្បីឈ្មោះ សួន ពិសិដ្ឋ បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់សង្គមជាតិ ជាពិសេសក្នុងវិស័យសិល្បៈ មិនថាការសម្ដែងភាពយន្ត ឬការតែងនិពន្ធបទចម្រៀងប្រភេទស្នេហា មនោសញ្ចេតនាបទប្រភេទជីវិត លើកកម្លាំងចិត្ត ជាពិសេសទៅទៀតនោះគឺបទសម្រាប់លើកឡើងពីមោទនភាពរបស់ប្រទេសជាតិផ្ទាល់តែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


