ជីវិតកម្សាន្ដ
ចិញ្ចៀនពេជ្រដែល Nadech សុំ Yaya រៀបការ ស្មើនឹងស្នេហា១២ឆ្នាំ ហើយធ្វើតាំងពីឆ្នាំ ២០១៩ មក
ជាប្រធានបទមួយក្នុងពិភពអនឡាញដែលមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង ចំពោះរឿងរ៉ាវរបស់គូស្នេហ៍តារាល្បី Nadech Kugimiya និង Yaya Urassaya នាថ្មីៗនេះលោកបានសុំមិត្តស្រីរៀបការនៅប្រទេសអ៊ីតាលី ក្រោមកណ្តាលបរិយាកាសដ៏កក់ក្តៅបំផុត។

ចុងក្រោយនៅលើបណ្ដាញសង្គម Instagram របស់ polyplus_jad_hai បានបង្ហោះរូបភាពក្នុងដំណើរកម្សាន្តដ៏ផ្អែមល្ហែម និងរ៉ូមែនទិក ហើយមានវីដេអូឃ្លិបដែល Yaya និង Nadech ឱបគ្នានៅកណ្តាលទេសភាពធម្មជាតិដ៏ស្រស់ស្អាតផងដែរ។
ជាមួយគ្នានោះដែរ គេឃើញ Yaya បង្អួតចិញ្ចៀនពេជ្រធំមួយនៅលើម្រាមដៃឆ្វេង ដែលជាគ្រាប់ពេជ្រដ៏ធំ ភ្លឺចាំង ស្រស់ស្អាតខ្លាំង ខណៈពេលដែលនៅលើ Twitter វាត្រូវបានបង្ហាញថាចិញ្ចៀននេះ Nadech ធ្វើឡើងយ៉ាងពិសេសដើម្បីស្នើទៅ Yaya ជាមួយនឹងទម្ងន់ ១២ ការ៉ាត់ មានន័យថាស្នេហា១២ឆ្នាំ។ ម្យ៉ាងវិញទៀត អ្នកគាំទ្រគូស្នេហ៍នេះបានជីកកកាយបង្ហោះថា ម្ចាស់ហាងពេជ្រគឺជាពាណិជ្ជករឌូបៃដែលបានថតរូបជាមួយ Nadech តាំងពីឆ្នាំ ២០១៩ នៅហាងពេជ្រមានសាខាសៀងហៃ ហើយគេសន្និដ្ឋានថាលោកឡើងយន្តហោះទៅយកចិញ្ចៀនពេជ្រ ហើយរៀបចំស្នើរសុំមិត្តស្រីតាំងពីពេលនោះមក។
លើសពីនេះទៀត គំនូរព្រាងនៃចិញ្ចៀនត្រូវបានចែករំលែកពីការបង្ហោះរបស់ម្ចាស់ ជាមួយនឹងការរចនានិងទំហំដូចគ្នាទៅនឹងអ្វីដែល Yaya កំពុងពាក់ក្នុងដៃ ហើយគេគិតថាវាជាក្រុមតែមួយ ត្រូវបានរចនាឡើងជារាងពងក្រពើមានទំហំ ១២ ការ៉ាត់ ធ្វើពីពេជ្រសុទ្ធ។ ទោះយ៉ាងណាក៏ដោយព័ត៌មានលម្អិតនៃចិញ្ចៀនពេជ្រ និងត្រូវតាមការស្មានរបស់អ្នកគាំទ្រឬអត់នោះទេ ត្រូវរង់ចាំគូដណ្ដឹង Nadech ឆ្លើយ ប៉ុន្តែបើមើលដោយភ្នែកទទេ ប្រាកដណាស់ថាតម្លៃពិសេសគឺពិតជាស័ក្ដិសមនឹងស្នេហារបស់អ្នកទាំងពីរខ្លាំង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រត្រេកអរខ្លាំង ក្រោយឃើញគូស្នេហ៍ Yaya-Nadech បញ្ចេញរូបឱបគ្នាកណ្ដាលសមុទ្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


