ជីវិតកម្សាន្ដ
Nadech ជួបឧប្បត្តិហេតុ របួសបាក់ឆ្អឹងម្រាមដៃ ពេលកំពុងហាត់ប្រាណ
អ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភជាខ្លាំង ក្នុងពេលដែលតារាសម្តែង Nadech Kugimiya បានជួបឧប្បត្តិហេតុអំឡុងពេលកំពុងហាត់ប្រាណ។ យ៉ាងណា ក្រោយទៅដល់ដៃពេទ្យ ជាលទ្ធផលបញ្ចាក់ថា ឆ្អឹងម្រាមដៃស្តាំបានបាក់ រហូតត្រូវពន្យារពេលសម្តែងរឿង Fah Jarod Sai The Musical ឆ្នាំ២០២៤ ដោយសារឈុតឆាកគ្រោះថ្នាក់ច្រើនគួរសម។

តារាសម្ដែងប្រុសវ័យ៣២ឆ្នាំរូបនេះបានបង្ហោះឃ្លិបតាមរយៈ IG ផ្ទាល់ខ្លួន ដោយបញ្ចាក់ថា “ជំរាបសួរ ខ្ញុំឈ្មោះ Nadech Kugimiya ខ្ញុំចង់ផ្តល់ការបំភ្លឺខ្លះៗតាមរយៈ Channel នេះ ព្រោះកាលពីព្រឹកថ្ងៃច័ន្ទ ទី៨ ខែកក្កដា កន្លងទៅនេះ ខ្ញុំបានជួបឧបទ្ទវហេតុពេលកំពុងហាត់ប្រាណនៅក្នុងគេហដ្ឋានរបស់ខ្ញុំ។ នេះបណ្តាលឲ្យបាក់ឆ្អឹងម្រាមដៃនៃដៃស្តាំ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីព្យាបាលនៅថ្ងៃបន្ទាប់។ លទ្ធផលនៃការព្យាបាល គឺមិនមានអ្វីដែលត្រូវព្រួយបារម្ភនោះទេ។ ប៉ុន្តែត្រូវផ្អាកការសម្ដែងមួយរយៈសិន ដោយសារតែមានឈុតឆាកខ្លះគ្រោះថ្នាក់ពេក ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយ”។
ក្នុងនោះផងដែរ Nadech ក៏បានឆ្លៀតសុំទោសទៅដល់ទស្សនិកជនទាំងអស់ រាល់បញ្ហារអាក់រអួលដែលនាំឲ្យភាពយន្តខ្លួនកំពុងសម្ដែងជាតួឯកប្រុសត្រូវពន្យារពេល។ ជាពិសេសសមាជិកក្រុមទាំងអស់ ដែលមិនបានមើលថែខ្លួនឯងឲ្យបានល្អ រហូតដល់គ្រោះថ្នាក់។ ប៉ុន្តែលោកក៏បានបញ្ចាក់ថា សម្រាប់ការថតរូប និងការបង្ហាញខ្លួនផ្សេងទៀត គឺនៅតែអាចធ្វើបានជាធម្មតា។ លើកលែងតែការសម្ដែងប៉ុណ្ណោះ ដែលត្រូវផ្អាកសិនហើយពង្រឹងខ្លួនបន្ថែមមុនពេលរបួសជាសះស្បើយ។
ដោយឡែក ងាកទៅកាន់អ្នកគាំទ្រឯណោះ បន្ទាប់ពីទទួលបានដំណឹងនៃឧប្បត្តិរបួសបាក់ឆ្អឹងម្រាមដៃ ភ្លាមៗពួកគេបានចូលទៅបញ្ចេញមតិ និងផ្ញើការលើកទឹកចិត្តដល់តារាសម្ដែងវ័យក្មេងរូបនេះ សូមឲ្យជាសះស្បើយពីរបួស ហើយត្រឡប់ទៅធ្វើការធម្មតាដូចដើមវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


