ជីវិតកម្សាន្ដ
Nadech បញ្ចាក់យ៉ាងច្បាស់ ពីមូលហេតុមិនអាចរៀបការជាមួយ YaYa ក្នុងឆ្នាំ ២០២៤
តារាសម្ដែងមាឌខ្ពស់ស្រឡះ Nadech Kugimiya បានផ្ដល់បទសម្ភាន៍មួយបញ្ចាក់យ៉ាងច្បាស់ អំពីពាក្យចចាមអារ៉ាមស្នេហាមិនល្អលើបណ្ដាញអ៉ិនធើណេត រវាងមិត្តស្រី Yaya Urassaya ហើយបង្ហើបពីគម្រោងរៀបការនៅឆ្នាំ២០២៥ មិនមែន ២០២៤នេះទេ។

ទស្សនិកជនដែលនិយមតាមដានពីគូស្នេហ៍តារាថៃរូបនេះ ប្រាកដជាដឹងថា អ្នកទាំងមានការងារមមារញឹករៀងៗខ្លួន ក្នុងពេលដែលអ្នកទាំងពីរនៅតែបន្តធ្វើការយ៉ាងលំបាកលំបិន រហូតអាចមិនមានពេលច្រើនក្នុងការបញ្ចេញរូបភាពគូស្នេហ៍ឲ្យអ្នកគាំទ្រតាមដានក្នុងអំឡុងពេលនេះដូចសព្វមួយដង។
ក្រោយមក គូស្នេហ៍តារាសម្ដែង Nadech Kugimiya និង Yaya Urassaya Sperbund ស្រាប់តែលេចចេញនូវពាក្យចចាមអារ៉ាមចុងក្រោយតាំងពីដើមឆ្នាំមកម្ល៉េះ។ តើពិតទេ ដែលភាពផ្អែមល្ហែមចាប់ផ្ដើមថយចុះ? រួមទាំងគម្រោងរៀបការ តើគេគ្រោងនៅដំណាក់កាលណាខ្លះ?
ទោះយ៉ាងនេះក្ដី ដើម្បីលុបពាក្យមិនល្អលើបណ្ដាញអ៉ិនធើណេត នាពេលថ្មីៗនេះ តារាប្រុសរូបនេះបានផ្តល់បទសម្ភាសន៍ទាក់ទងនឹងបញ្ហាមិនល្អរវាងគូស្នេហ៍ ហើយថែមទាំងបញ្ជាក់យ៉ាងច្បាស់ៗថា រពួកគេមិនបានបង្ហោះរូបរួមគ្នានៅលើ IG នោះ អ្នកផ្សេងទៀតប្រហែលជាគិតថា ហេតុអ្វីមិនបង្ហោះរូបជាមួយគ្នាញឹកញាប់ដូចពិមុន? ឬពួកគេថមថយក្ដីស្រលាញ់ឲ្យគ្នាហើយ? ប៉ុន្តែ តាមពិតទៅនៅខាងក្រៅ ពួកគេផ្អែមល្ហែមខ្លាំង ពេលខ្លះលោកប្រើ IG ដើម្បីបង្ហោះអំពីការងារ មិនមែនផ្ដោតលើរឿងស្នេហាមួយមុខនោះទេ។
លើសពីនេះ តួប្រុសក្នុងរឿង “ជំនោរលាក់ស្នេហ៍” បាននិយាយថា ផែនការអាពាហ៍ពិពាហ៍ប្រាកដណាស់មិនមែនឆ្នាំនេះទេ។ ដោយសារការងារ និងការត្រៀមរៀបចំជាច្រើន យើងត្រូវតែបន្តពិចារណា ប៉ុន្តែយើងមិនទាន់ប្រាកដ ១០០% ទេ។ វាជាចេតនាតាំងពីដើមមកថា នៅឆ្នាំ ២០២៤ យើងនឹងគ្រោង ប៉ុន្តែយ៉ាងណាវាច្បាស់ជាមិនអាចរៀបចំបានទាន់ពេលទេ។

ម្យ៉ាងវិញទៀត ក្នុងនោះលោកបាននិយាយបន្ថែមទៀតថា ចង់មានពេលអង្គុយរើសអ្វីគ្រប់យ៉ាងដោយខ្លួនឯងផ្ទាល់ ចង់ជ្រើសរើសព័ត៌មានលម្អិតណាមួយកាន់តែប្រសើរជាងមុន។ ចំណែកបញ្ហាចម្បង មិនមែនជាបញ្ហានៃពេលវេលាល្អនោះទេ។ ព្រោះវាគង់តែមកដល់ឆាប់ៗប៉ុណ្ណោះ ហើយឥលូវនេះលោកនិងគូស្នេហ៍អាចគ្រោងរៀបការនាឆ្នាំ២០២៥វិញ ដើម្បីកាន់តែមានពេលច្រើនគិតបានល្អជាងមុនផងដែរ។
សូមបញ្ចាក់ដែរថា គូស្នេហ៍នេះបានជួបគ្នាដំបូងក្នុងរឿង “Game Rai Game Rak “ ពេលនោះខាងប្រុសបានប្រើវិធីសុំលេខអ្នករាល់គ្នា រួមទាំង Yaya ដោយផ្ដើមដំបូងគឺការផ្ញើសារមកជូនពរគ្នារីករាយថ្ងៃកំណើត។ ក្រោយមកទើបអ្នកទាំងពីរផ្ដើមមានទំនាក់ទំនងស្នេហានឹងគ្នាជាសាធារណៈ ហើយគិតមកទល់ពេលនេះ វាមានរយៈពេល១២ឆ្នាំហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តប្រុសហៃសូ Aom Sushar បង្ហោះរូបជូនពរថ្ងៃកំណើតឲ្យមិត្តស្រីយ៉ាងផ្អែមល្ហែម
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


