វប្បធម៌ ជំនឿ
តើសេះបែរទៅផ្លូវណា? ចម្លើយរបស់អ្នកឆ្លុះបញ្ចាំងពីស្ថានភាពផ្លូវចិត្ត
ការបំភាន់អុបទិក គឺជាឧបករណ៍មួយទៀតដែលអាចជួយដោះសោអាថ៌កំបាំងដែលលាក់នៅក្នុងចិត្តរបស់មនុស្ស។ រូបភាពដែលអ្នកឃើញ គឺជាចម្លើយដែលឆ្លុះបញ្ចាំងពីអារម្មណ៍ និងគំនិត ឬស្ថានភាពផ្លូវចិត្តរបស់មនុស្សនោះ ។
តាមរយៈរូបភាពសេះមួយក្បាលខាងក្រោមនេះ វាបង្ហាញថាតើសេះកំពុងបែរមុខឬថយក្រោយទៅកាន់កាមេរ៉ា។ ចម្លើយរបស់អ្នកឆ្លុះបញ្ចាំងពីស្ថានភាពនៃចិត្តរបស់អ្នកនៅពេលនេះដូចគ្នា។

ប្រសិនបើអ្នកឃើញសេះប្រឈមមុខនឹងកាមេរ៉ា
បច្ចុប្បន្នអ្នកកំពុងមានបញ្ហាមួយចំនួននៅក្នុងចិត្ត ដែលមិនចង់ប្រាប់នរណាម្នាក់ ប្រហែលជារឿងដែលគួរឲ្យអាម៉ាស់ ឬជាអ្វីដែលអ្នកគិតប្រសិនបើអ្នកណារកឃើញ នឹងធ្វើឲ្យពួកគេព្រួយបារម្ភ ដូច្នេះ អ្នកត្រូវព្យាយាមរក្សាភាពរឹងមាំ។ ទោះបីជាចង់យំតាមចិត្តក៏ដោយ អ្នកមិនចង់ធ្វើឲ្យមនុស្សជុំវិញព្រួយបារម្ភនោះទេ។ ប៉ុន្តែអ្នកសង្ឃឹមថា នឹងមាននរណាម្នាក់អាចឃើញថាអ្នកវេទនាប៉ុណ្ណាដែរ។
ប្រសិនបើអ្នកឃើញនោះត្រលប់បែរក្រោយវិញ
ថ្មីៗនេះអ្នកមានចិត្តច្បាស់លាស់ណាស់! វាគឺដោយសារតែអ្នកទើបតែសម្រេចបាននូវអ្វីដែលរំពឹងទុក។ វាអាចចំណាយពេលយូរបន្តិចដើម្បីទទួលបាន។ ប៉ុន្តែនៅទីបញ្ចប់ វាស្ថិតនៅក្នុងដៃរបស់អ្នកដដែល។ ក្នុងអំឡុងពេលនេះអ្នកកំពុងញញឹមមានអារម្មណ៍ល្អពេញមួយថ្ងៃ ឬប្រហែលជាវាជាស្នេហា ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្វីគ្រប់យ៉ាងប្រែទៅជាពណ៌ផ្កាឈូកផងដែរ៕
គ្រូ ណុប
ចុចអាន៖ចិត្តសាស្ត្រ៖ នំបំពងដែលអ្នកចង់ញ៉ាំ បង្ហាញពីមន្តស្នេហ៍ទាក់ទាញចំពោះភេទផ្ទុយ
ចុចអាន៖ចិត្តសាស្ត្រ៖ រូបភាពឃើញដំបូង នឹងប្រាប់ពីភាពទន់ខ្សោយរបស់អ្នក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


