វប្បធម៌ ជំនឿ
ចិត្តសាស្ត្រ៖ នំបំពងដែលអ្នកចង់ញ៉ាំ បង្ហាញពីមន្តស្នេហ៍ទាក់ទាញចំពោះភេទផ្ទុយ
នំបំពងជាអាហារសម្រន់ដ៏ពេញនិយមនាបច្ចុប្បន្ននេះ ហើយក៏ងាយស្រួលដាក់តាមខ្លួននៅពេលដែលមានដំណើរកម្សាន្តណាមួយជាមួយមិត្តនិងក្រុមគ្រួសារ។ យ៉ាងណាមិញ ការរើសនំដែលអ្នកចូលចិត្តទទួលទានក៏អាចបង្ហាញអំពីការទាក់ទាញរបស់អ្នកចំពោះភេទផ្ទុយផងដែរ។
ទោះយ៉ាងណា យើងខ្ញុំសូមបញ្ចាក់ដែរថា ការទស្សទាយនេះគឺសម្រាប់តែមនុស្សស្រីប៉ុណ្ណោះ!

១ អ្នកមានការព្រួយបារម្ភខ្លាំងចំពោះអ្វីដែលអ្នកដទៃគិត អ្នកគឺជាមនុស្សដែលមានចិត្តគំនិត ស្លូតបូត និងមានគុណធម៌។ អាចនិយាយបានថាអ្នកគឺជាតំណាងនៃភរិយានិងម្ដាយដ៏ល្អឥតខ្ចោះ។ ក្នុងរឿងស្នេហាអ្នកជាមនុស្សស្លូតបូត មានចិត្តទូលាយ អាចយកឈ្នះចិត្តមនុស្សប្រុសបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែដោយសារចរិតបែបអភិរក្ស ពេលខ្លះឃើញបញ្ហាតែមិនចង់លែងដៃ ឬបណ្ដោយឲ្យភាគីទាំងពីរខ្វះមនោសញ្ចេតនាខ្លះ។ ចំណាយពេលវេលាដ៏មានគុណភាពមួយចំនួនជាមួយគ្នា បង្កើតអារម្មណ៍របស់អ្នក ហើយវានឹងពិបាកសម្រាប់គាត់ក្នុងការចាកចេញពីអ្នក។

២ អ្នកគឺជាស្ត្រីដែលមានសក្ដានុពល និងមហិច្ឆតាដ៏អស្ចារ្យ អ្នកសង្ឃឹមថាអ្វីគ្រប់យ៉ាងអាចធ្វើទៅបាននៅក្នុងដៃរបស់អ្នក។ នៅពេលអ្នកនៅជាមួយបុរសមួយចំនួន អ្នកតែងតែអាចចាប់យកចំណុចខ្សោយរបស់ពួកគេ ហើយធ្វើឲ្យបុរសទាំងនេះលង់ស្នេហ៍អ្នក។ អ្នកចូលចិត្តរៀបចំអ្វីៗគ្រប់យ៉ាងឲ្យតែអ្នកដ៏ទៃចង់បាន អ្នកអាចរៀបចំផែនការគ្រប់យ៉ាងដែលគាត់ត្រូវការ។ សរុបមក អ្នកនៅតែអាចយកឈ្នះបេះដូងបុរសបាន។

៣ ក្នុងទំនាក់ទំនងអ្នកជាអ្នកគោរពចន្លោះរបស់គ្នាទៅវិញទៅមក។ អ្នកស្គាល់ពាក់កណ្តាលផ្សេងទៀតយ៉ាងច្បាស់ រាល់ចលនារបស់គាត់ អ្នកនឹងកត់សម្គាល់។ ទោះបីជាអ្នកមិនអាចយកឈ្នះដៃគូរបស់អ្នកបានទាំងស្រុងក៏ដោយ អ្នកនៅតែអាចផ្តួចផ្តើមគំនិតក្នុងអាពាហ៍ពិពាហ៍របស់អ្នក។ ប្រសិនបើដៃគូរបស់អ្នកមិនយល់ពីអ្នក ឬអាក្រក់ជាងនេះ ក្បត់អ្នក អ្នកនឹងចាកចេញដោយស្ងប់ស្ងាត់ដោយគ្មានភាពសោកសៅ។

៤ អ្នកគឺជាតំណាងនៃទេពធីតាដ៏ល្អឥតខ្ចោះ។ អ្នកមានភាពថ្លៃថ្នូរ និងឆើតឆាយ ស៊ីជម្រៅ និងមនោសញ្ចេតនា អាថ៌កំបាំង និងស្រស់ស្អាតពោរពេញដោយភាពទាក់ទាញ។ មិនថាមុខមាត់ឬចំណូលចិត្តរបស់អ្នកទេ អ្នកគឺជាទេពធីតាក្នុងក្រសែភ្នែកមនុស្សប្រុស។ អាចនិយាយបានថា រាល់កាយវិការ និងពាក្យសម្តីរបស់អ្នក បន្សល់ទុកនូវចំណាប់អារម្មណ៏ល្អនៅក្នុងចិត្តនៃភេទផ្ទុយ។ ជាមួយនឹងបុគ្គលិកលក្ខណៈសុភាពរាបសា មនោសញ្ចេតនា អ្នកអាចចាប់ចិត្តបុរសបានយ៉ាងរឹងមាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្កាដែលជ្រើស អាចទាយដឹងចរិតអ្នកតើជាមនុស្សបែបណា?
ចុចអាន៖រូបភាពដំបូងដែលឃើញបញ្ជាក់ថា តើអ្នកសប្បាយចិត្តនឹងជីវិតសព្វថ្ងៃនេះទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


