Connect with us

ព័ត៌មានអន្ដរជាតិ

Pfizer ត្រៀមផ្តល់វ៉ាក់កូវីដ ៤០លានដូសដល់ប្រទេសក្រីក្រតាមរយៈកម្មវិធី Covax

បានផុស

នៅ

ក្រុមហ៊ុន Pfizer បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្តល់វ៉ាក់សាំងកូវីដរបស់ខ្លួនចំនួន៤០លានដូសដល់ប្រទេសក្រីក្រ ដោយឈរលើមូលដ្ឋានមិនស្វែងរកប្រាក់ចំណេញតាមរយៈកម្មវិធី Covax។

ខណៈដែលបណ្តាប្រទេសអ្នកមាននៅលើពិភពលោក បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ពួកគេក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ហើយនោះ ការចាក់វ៉ាក់សាំងគឺខុសគ្នាឆ្ងាយណាស់ពីបណ្តាប្រទេសក្រីក្រនៅលើពិភពលោក។

Covax ដែលជាកម្មវិធីផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុសកូរ៉ូណានៅទូទាំងពិភពលោកនិងកិច្ចខិតខំប្រឹងប្រែងចែកចាយប្រកបដោយសមធម៌ក្នុងគោលបំណងធានាថាបណ្តាប្រទេសមានប្រាក់ចំណូលទាបទទួលបានកម្រិតដូសដូចគ្នា កំពុងមានសង្ឃឹមថានឹងធ្វើការចែកចាយលើកដំបូងរបស់ខ្លួននៅក្នុងខែកុម្ភៈខាងមុខនេះ។

Covax ត្រូវបានដឹកនាំដឹកនាំដោយអង្គការសុខភាពពិភពលោកនិងសម្ព័ន្ធវ៉ាក់សាំង Gavi។ វ៉ាក់សាំង Pfizer-BioNTech គឺជាវ៉ាក់សាំងតែមួយគត់ដែលទទួលបានការយល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់ពី WHO។

លោក Albert Bourla ប្រធានក្រុមហ៊ុន Pfizer បានប្រាប់សន្និសីទសារព័ត៌មានថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍គួរតែមានសិទ្ធិទទួលបានវ៉ាក់សាំងដូចគ្នានឹងប្រទេសផ្សេងទៀតលើពិភពលោកដែរ។

លោកនិយាយថា “យើងនឹងផ្តល់វ៉ាក់សាំងដល់ Covax សម្រាប់ប្រទេសទាំងនេះដោយមិនរកប្រាក់ចំណេញ។ យើងមានមោទកភាពដែលមានឱកាសនេះដើម្បីផ្តល់វ៉ាក់សាំងដែលនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ Covax ឆ្ពោះទៅរកការចាក់វ៉ាក់សាំងដល់បុគ្គលិកថែទាំសុខភាពដែលមានហានិភ័យខ្ពស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍និងប្រជាជន ងាយរងគ្រោះដទៃទៀត”។

ដោយបង្កើតឡើងកាលពីឆ្នាំមុន Covax មានគោលបំណងទទួលបានវ៉ាក់សាំងកូវីដគ្រប់គ្រាន់នៅឆ្នាំនេះសម្រាប់អ្នកងាយរងគ្រោះបំផុត២០ភាគរយនៅក្នុងប្រទេសដែលចូលរួម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ តើជន​បរទេសចាក់​វ៉ាក់សាំង​កូវីដ១៩ រួចហើយ​ ចូល​កម្ពុជា​ចាំ​បាច់ធ្វើចត្តាឡីស័កដែរឬ​ទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៦ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម