កីឡា
Real Madrid យល់ព្រមចំណាយជាង១០០លានអឺរ៉ូដើម្បីនាំយក ??????????
ក្លិបអធិរាជស Real Madrid បានយល់ព្រមចំណាយប្រាក់១១០លានអឺរ៉ូផ្តល់ទៅក្លិប Borussia Dortmund ដើម្បីនាំយកកីឡាករខ្សែបម្រើ Jude Bellingham វ័យ ១៩ ឆ្នាំសញ្ជាតិអង់គ្គេសមកកាន់ទឹកដី Santiago Bernabéu។

ការចំណាយប្រាក់១១០លានអឺរ៉ូដើម្បីនាំយកJude Bellingham ធ្វើឡើង បន្ទាប់ពីតារាឆ្នើម Karim Benzema ទើបចាកចេញកាលពីពេលថ្មីៗនេះ។ Bellingham គ្រោងចុះកុងត្រារយៈពេល ៦ ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid រហូតដល់ឆ្នាំ ២០២៩ ហើយកិច្ចសន្យានឹងរួចរាល់ក្នុងសបា្ដហ៏នេះ។
ខ្សែបម្រើវ័យក្មេងរូបនេះបានផ្លាស់មកក្លិប Dortmund កាលពីឆ្នាំ ២០២០ និងបង្ហាញខ្លួនលើទីលាន៩២ប្រកួតដោយរកបាន ១២ គ្រាប់។ កីឡាករសញ្ជាតិអង់គ្គេសរូបនេះក៏ទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗជាច្រើននៅអង់គ្លេសផងដែរដូចជា មេឃខៀវ Manchester City និងហង្សក្រហម Liverpool ជាដើម។

ខ្សែបម្រើរូបនេះក៏បានបំបែកកំណត់ត្រាក្នុងនាមជាកីឡាករវ័យក្មេងដែលមានតម្លៃខ្លួនខ្ពស់ផងដែរនៅពេលរូបគេបានផ្លាស់ទៅ Dortmund ក្នុងតម្លៃ ២៥ លានផោនក្នុងវ័យត្រឹមតែ១៧ឆ្នាំ។ រូបគេក៏ជាប់ជាកីឡាករល្អបំផុតប្រចាំរដូវកាល ២០២២-២៣ នៅលីគ Bundesliga របស់ប្រទេសអាល្លឺម៉ង់ត្រឹមវ័យ១៩ ប៉ុណ្ណោះ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Fabrizio Romano

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន