Connect with us

កីឡា

Manchester City បាន​បង្កើត​កំណត់​ត្រា២​ឆ្នាំនេះ បន្ទាប់​ពីឈ្នះ UCL លើកដំបូង

បានផុស

នៅ

ក្លិបអង់គ្លេស Manchester City ​បាន​​បង្កើត​​កំណត់​ត្រា​២​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​ក្លាយ​ជា​អធិរាជ​ពាន​រង្វាន់ UEFA Champion league លើក​ដំបូង​ តាម​រយៈ​ជ័យជម្នះ​១-០ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​លើ​ ក្រុម Inter Milan របស់អ៉ីតាលី​យប់​ថ្ងៃ​សៅរ៍ ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៣ នៅកីឡដ្ឋាន  Atatürk Olympic ក្នុងទីក្រុង Istanbul ប្រទេសតួកគី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​ទី១ ក្រុម​ទាំង​ពីរ​គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ បើ​ទោះ​ជា​មាន​ឱកាស​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក។ លុះការប្រកួតចូលដល់វគទី២ ក្រុមមេឃខៀវ Man City បើកការនាំមុខ ១-០ ដែល​ជា​ការ​បំប៉ោងសំណាញ់ទី​ដោយ​ខ្សែបម្រើស Rodri នៅនាទី ៦៨។

ក្រោយពីត្រូវបានក្រុម Man City បើកការនាំមុខ Inter Milan បាន​វាយសម្រុកយ៉ាងខ្លាំង និងបានបង្កើតឱកាស​ច្រើន ប៉ុន្ដែ​​មិន​អាច​​​ផុត​​ដៃ​​អ្នកចាំទី Ederson របស់ Man City​ ​ឡើយ។ លទ្ធផល ១-០ រក្សា​រហូត​ដល់​អាជ្ញា​កណ្តាល Szymon Marciniak បញ្ចប់​ការ​ប្រកួត​។

តាម​រយៈ​ជ័យជម្នះ​នេះ Manchester City បាន​បង្កើត​កំណត់​ត្រា​ឈ្នះ​ជើង​ឯក UEFA Champion league ជាលើកដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លិប​ចាប់​តាំង​ពី​ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ១៨៨០។ ជា​មួយ​គ្នា​នេះ ក្លិប​មេឃខៀវ​​បាន​ឈ្នះ​ពាន​រង្វាន់​៣​សំខាន់​ក្នុង​មួយ​​រដូវ​​កាល និង​ក្លាយ​ជា​ក្រុម​របស់​អង់គ្លេស​ទី​២​ដែល​បាន​ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល បន្ទាប់​ពី Manchester United។

សម្រាប់លោក Pep Guardiola គ្រូបង្វឹករបស់ Man City គឺជាការ​ឈ្នះ​ពានរង្វាន់ UEFA Champion league លើកទី៣ ក្នុងអាជីពជាគ្រូបង្វឹក។

ក្នុងនាមជាម្ចាស់ជើងឯកពានទ្វីបអឺរ៉ុបលំដាប់ទី១ UEFA Champion league  ក្រុម  Man City ត្រូវបន្ត​ប្រកួត​ជា​មួយ Sevilla ដែល​ជា​​ម្ចាស់ជើងឯកពានទ្វីបអឺរ៉ុបលំដាប់ទី២ Europa League សម្រាប់​​ពានរង្វាន់ Super Cup និង​ត្រូវ​​ប្រកួត​ដណ្តើម​ពានរង្វាន់​ FIFA Club World Cup មួយ​ទៀត៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម