ព័ត៌មានជាតិ
អ្នកប្រាជ្ញខ្មែរល្បី ២រូប ជាអ្នកខេត្តកំពង់ស្ពឺ
កម្ពុជា មានអ្នកប្រាជ្ញច្រើន ដែលសុទ្ធជាអ្នកពូកែខាងអក្សរសាស្ត្រ អក្សរសិល្បិ៍ ភាសាបាលី និងស្នាដៃនិពន្ធជាច្រើន ហើយកិតនាមនៅតែរក្សាបានដល់បច្ចុប្បន្ន។ នៅថ្ងៃនេះ កម្ពុជាថ្មីសូមលើកយកបុគ្គលសំខាន់ ២រូប ដែលជាអ្នកកើតនៅ លើទឹកដីនៃ ខេត្តកំពង់ស្ពឺ ។
១. សម្តេចព្រះសង្ឈរាជ ជួន ណាត
សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ពុទ្ធសករាជ ២៤២៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលព្រះបិតានាម ជួន និងព្រះមាតានាម យក់ ហើយគ្រួសារនេះមានបុត្រតែពីរគត់គឺ សម្តេចព្រះសង្ឃរាជ ជួន ណាត និងឧកញ៉ាសោភណមន្ត្រី ជួន នុត ។

សម្ដេចព្រះសង្ឃរាជ ត្រូវបានគ្រួសារបញ្ជូនឱ្យសិក្សារៀនសូត្រអក្សរសាស្ត្រជាតិ តាំងពីអាយុ ១២ឆ្នាំមកម្ល៉េះ គឺរៀនសូត្រក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែវ ម៉ន វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ដោយសេចក្ដីព្យាយាមក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ភាសាឯទៀតៗ រួមទាំងភាសាបារាំងជាដើម ធ្វើឱ្យការសិក្សារបស់សម្ដេចព្រះសង្ឃរាជ មានភាពជោគជ័យប្រសើរណាស់។
សម្តេចព្រះសង្ឈរាជ ជួន ណាត មានស្នាព្រះហស្តខាងអក្សរសាស្ត្រជាតិជាច្រើន ដែលរួមមាន វចនានុក្រមខ្មែរ វេយ្យាករណ៍បាលី និងមានស្នាព្រះហស្តសៀវភៅ ក៏ដូចជាអត្ថបទផ្សេងៗជាច្រើន ក្នុងទស្សនាវដ្ដីកម្ពុជសុរិយា របស់ពុទ្ធសាសនបណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក។
ក្រៅពីនេះ ទ្រង់ក៏បានពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ជួយឱ្យគណៈកម្មការនេះ ជារបស់ ក្រសួងអប់រំជាតិ និងបានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែកមធ្យមសិក្សា ចេញរៀងរាល់ខែ ផងដែរ។ ទ្រង់ក៏នៅមានព្រះកេរមួយទៀត គឺព្រះរាជនិពន្ធទំនុកច្រៀង «បទនគររាជ» សម្រាប់ភ្លេងជាតិខ្មែរ ដែលនិពន្ធ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទសរភញ្ញ ដែលទ្រង់បាននិពន្ធ កាលពីឱកាសបុណ្យ ពុទ្ធសករាជ ២៥០០។ គួរឱ្យដឹងដែរថា ទ្រង់សុគតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩។

២. ឧកញ៉ាសន្ធរវោហារ ម៉ុក
ឧកញ៉ាសន្ធរវោហារ ម៉ុក ត្រូវបានគេស្គាល់ថា ជាកវី និងជាអ្នកនិពន្ធដ៏ឆ្នើម ខាងកាព្យឃ្លោង។ លោកកើតនៅក្រុងឧដុង្គ ឆ្នាំ១៨៤៦ ឪពុកលោកជានាម៉ឺនក្នុងព្រះបរមរាជវាំង (ឧដុង្គ) តែកុមារភាពរបស់លោក កម្សត់ក្រៃលែង ព្រោះត្រូវវៀតណាមកែនចេញពីទឹកដីខ្មែរ អស់ពេលជាយូរឆ្នាំ។ ឯលោក ក៏ត្រូវបានលោកគ្រូព្រះមហារាជធម្ម ព្រះនាម អន មានព្រះទ័យករុណា យកកុមារកំព្រារូបនេះ ដែលទើបតែមានអាយុ ១១ឆ្នាំ ទៅនៅវត្តនិងបង្ហាត់បង្រៀនអក្សរខ្មែរ។

កុមារ ម៉ុក មានចិត្តព្យាយាមរៀនសូត្រណាស់ ជាអ្នកពូកែកាព្យឃ្លោងយ៉ាងស្ទាត់ជំនាញ និងតែងត្រូវបានព្រះបាទសម្តេចព្រះនរោត្តម បង្គាប់ឱ្យចូលគាល់ជាញឹកញាប់ ដើម្បីអានសាស្ត្រាឱ្យទ្រង់ព្រះសណ្តាប់។ ដោយសារតែសមត្ថភាព និងមានកិត្តិសព្ទល្បីល្បាញខាងកាព្យឃ្លោង ច្បាប់ទម្លាប់ផ្សេងៗ ព្រះបាទសម្តេចព្រះនរោត្តម ប្រោសព្រះរាជទានយសសក្តិ និងគោរម្យងារជា ឧកញ៉ាសន្ធរវោហាចាងហ្វាងរោងពុម្ព ហើយក្រោយមកទៀត ក៏បានឡើងជាមេឃ្លាំងច្បាប់។ ទ្រង់សព្វព្រះទ័យ នឹងភាពប៉ិនប្រសប់របស់ ឧកញ៉ាសន្ធរវោហា ម៉ុក ខ្លាំងណាស់ ក្នុងការតែងកាព្យឃ្លោង បានយ៉ាងល្អវិសេសគ្រប់យ៉ាងតាមព្រះរាជបំណងរបស់ទ្រង់បាន ព្រោះថា លោកមានវោហារ ជាពាក្យកាព្យ បានយ៉ាងងាយដូចពាក្យធម្មតា និងអាចតែងកាព្យសរសើរ កំប្លែង ឬពីអ្វីមួយបានភ្លាមៗ។ លើសពីនេះ លោកបានតែងសាស្ត្រាប្រលោមលោកជាច្រើន និងក៏ជាគ្រូបង្រៀន ដែលមានស្នាដៃ ខាងអក្សរសាស្ត្រច្រើនផងដែរ។
កវីសន្ធរម៉ុក ឬ ឧកញ៉ាសន្ធរវោហារម៉ុក ជារាជកវីរបាក្សត្រវិទូ ដែលគេស្គាល់ជាងគេនាសតវត្សទី១៩។ ឧកញ៉ាសន្ធរវោហារ ម៉ុក ទទួលមរណភាពនៅក្រុងភ្នំពេញ ក្នុងឆ្នាំ១៩០៨ ។ មុនពេលលាចាកលោកនេះទៅ លោកបានបន្សល់ទុកនូវកូនដ៏ឆ្នើម ៥រូប ក្នុងចំណោមនោះ កូនទី៣ ជាអ្នកស្នងតំណែងរបស់លោកផ្នែកតែងនិពន្ធ។

ដើម្បីរំលឹកដល់កិត្តិសព្ទវោហារសាស្ត្ររបស់លោកគេក៏បានយកឈ្មោះលោកទៅដាក់ជាឈ្មោះវិទ្យាល័យមួយនៅតាម បណ្ដោយផ្លូវកម្ពុជាក្រោម ហៅថា វិទ្យាល័យសន្ធរម៉ុក និងដាក់ឈ្មោះវិថីមួយហៅថា វិថីសន្ធរម៉ុក ដូចគ្នា៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


