ជីវិតកម្សាន្ដ
មកស្គាល់កវីនិពន្ធឆ្នើមៗ នៅពីក្រោយបទដ៏កក្រើកពិភពតន្ត្រី របស់កំពូលៗតារាចម្រៀង មុនមានតន្ត្រីរ៉េប
ជាច្រើនទសវត្សរ៍មកនេះ តារាចម្រៀងលំដាប់ប្រទេសជាច្រើនរូប បានធ្វើឱ្យពិភពតន្ត្រីផ្ទុះកក្រើករាប់មិនអស់នោះឡើយ តាមរយៈបទចម្រៀងមនោសញ្ចេតនាល្បីៗរាប់ពាន់បទ ក្រោមការដឹកនាំរបស់ផលិតកម្មនានា ដោយទាញបាននូវប្រជាប្រិយភាពមិនសាបសូន្យ។

យ៉ាងណា ក្រៅពីទេពកោសល្យច្រៀង ភាពល្បីល្បាញនិងកេរ្តិ៍ឈ្មោះនៃតារាជួរមុខទាំងនោះ សុទ្ធសឹងមានកវីនិពន្ធឆ្នើមៗដែលនៅពីក្រោយទំនុកច្រៀងដ៏ចាក់ដោតអារម្មណ៍។
បើក្រឡេកមើល ក្នុងបទចម្រៀងរន្ថើនអារម្មណ៍ជាច្រើនបទ របស់តារាចម្រៀងល្បីៗមួយចំនួនអំឡុងយុវតន្ត្រីសម័យទំនើប ប្រមាណជាជាង ២០ឆ្នាំមុន ពោលគឺមុនពេលដែលទស្សនិកជនងាកមកចាប់អារម្មណ៍នឹងវិស័យតន្ត្រីរ៉េប ស្នាដៃចម្រៀងជាច្រើន នៅតែមានគុណតម្លៃឱ្យអ្នកស្តាប់ចងចាំមកទល់នឹងបច្ចុប្បន្ន។
តួយ៉ាង បទដែលផ្ទុះការចាប់អារម្មណ៍ខ្លាំង និងល្បីៗនៅគ្រានោះ សុទ្ធសឹងជាស្នាដៃរបស់កវីនិពន្ធឆ្នើមៗ រួមមានដូចជា កវីនិពន្ធ ជុំ ប៊ុនធឿន, លោក ហ្វៃ សំអាង, លោក ខាំ ភូរិ, កវីនិពន្ធ សរ ធារ៉ា, កវីនិពន្ធ ងិន ម៉ានីយ៉ា, កវីនិពន្ធ សុខ ចាន់ផល, កវីនិពន្ធ ច័ន្ទ មល្លិកា, កវីនិពន្ធ កូននាគ និង កវីនិពន្ធ យឹម តាស្រង់។
ក្រៅពីនេះ នៅមានកវីនិពន្ធផ្សេងទៀត ដូចជា កវីនិពន្ធ ស៉ិន ធារី, កវីនិពន្ធ នី សុគន្ធា, និងកវីនិពន្ធជាច្រើនទៀត ដែលជាចំណែកបន្តលើកស្ទួយភាពល្បីរន្ទឺនៃបទរបស់តារាចម្រៀងតាមរយៈទំនុកច្រៀងចាក់ដោតអារម្មណ៍ជាច្រើនបទ។
ពិតណាស់ ទេពកោសល្យនៃការច្រៀងរបស់តារាចម្រៀង ជាឬសគល់សំខាន់មួយ ប៉ុន្តែអាចបញ្ចេញសក្តានុពលបានដល់កម្រិតណា ក៏មានការរួមបញ្ចូលនូវផ្នែកផ្សេងពាក់ព័ន្ធផ្សេងទៀតផងដែរ ដែលរួមមាន អ្នកនិពន្ធទំនុកច្រៀង ទំនុកភ្លេង និងសូម្បីតែការផលិត MV ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


