ព័ត៌មានជាតិ
អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត តម្កល់សៀវភៅជាង ២ម៉ឺនក្បាល ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់
អគារបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលមានតម្លៃជាង ២,៤ លានដុល្លារ ត្រូវបានរចនា ឡើងដោយឈរលើទស្សនាទានបីរួមគ្នា អប់រំ វប្បធម៌ និង សាសនា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ។ អគារបណ្ណាល័យនេះ ស្ថិតនៅក្នុងបរិវេណ វិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ត្រូវបានបញ្ចុះបឋមសីលាសាងសង់នៅថ្ងៃទី ២៩ វិច្ឆិកា ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៥ ដោយប្រើរយៈពេលសាងសង់សរុប ៥៤០ ថ្ងៃ។

អគារនេះមានទម្រង់ជាអក្សរ «រ» នៅពីលើអក្សរ «អ» ដែលតំណាងឱ្យការអប់រំ ប្រើប្រាស់ខឿននិងផ្កាភ្ញី ប្រាសាទអង្គរ ដែលតំណាងឱ្យវប្បធម៌ជាតិ និងមានដំបូល លើមាត់ទ្វាររាងដូចដំបូលវត្ត ដែលតំណាងឱ្យពុទ្ធសាសនា។ បណ្ណាល័យ មានប្រមូលផ្តុំឯកសារស្តីពីការអប់រំរបស់កម្ពុជា ចាប់តាំងពី មុនសម័យអណានិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន និងរួមទាំងបណ្ណាល័យទូរនិម្មិត ដែលសិស្ស និស្សិត គ្រូបង្រៀន និងអ្នកស្រាវជ្រាវអាចចូលមើល និងស្រាវជ្រាវបានដោយសេរី។ បើតាមព័ត៌មានទទួលបានបឋម បន្ថែមពីសម្ពោធអគារបណ្ណាល័យ ក៏មានការសម្ពោធនូវសមិទ្ធផលការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វិទ្យាស្ថានជាតិអប់រំ ផងដែរ។

បណ្ណាល័យមានតម្កល់សៀវភៅពាក់ព័ន្ធនឹងការអប់រំ ជាង២ម៉ឺនក្បាល សាលអានដែលមានច្រើនទម្រង់ បន្ទប់ ស្វ័យសិក្សា និងធ្វើការជាក្រុម បន្ទប់ស្ទូឌីយ៉ូសម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់បណ្ណារក្ស បន្ទប់រក្សាឯកសារក្រោមដី និងបន្ទប់ថែទាំទារក។ ដោយទទួលបានមូលនិធិគាំទ្រ ពីគម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP2) ដែលជាមូលនិធិកម្ចីពីធនាគារអភិវឌ្ឍអាស៊ី (ADB) បណ្ណាល័យនេះនឹងក្លាយទៅជាបណ្ណាល័យឯកទេស អប់រំសតវត្សរ៍ទី២១ដំបូងបង្អស់នៅកម្ពុជា។


អគារបណ្ណាល័យនេះមានទំហំបណ្តោយប្រវែង ២៣,៧០.ម ទទឹងប្រវែង១៥,០.ម និងកម្ពស់ ២២,៦២.ម មានកម្ពស់ ៥ជាន់ និងជាន់ក្រោមដីមួយជាន់ ដំបូលទែរ៉ាស់ មានផ្ទៃក្រឡាសំណង់សរុប ២៧,២៩៨.០៨ម៉ែត្រការ៉េ។
ចំណែកខ្លោងទ្វារបណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត រចនាឡើងអំពីដែកស្មិត ដែលមានក្បាច់រចនាជាក្បាច់ភ្ញីទេសក្នុងទម្រង់បញ្ឈរ កំពូលទ្វារលម្អដោយក្បាច់អង្គរក្នុងទម្រង់ត្របកឈូកចំពីមុខ ខណៈកំពូលទ្វារបន្ទាប់ លម្អដោយក្បាច់វង់ ហៀនភ្ញីទេសបង្កប់ដោយក្បាច់ត្របក ឈូកវង់ហៀនចំហៀងសងខាង៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


