Connect with us

កីឡា

កីឡាករ៥រូប​នេះ​មានតម្លៃពលកម្មខ្ពស់​ជាងគេបំផុត​នៅ Premier League

បានផុស

នៅ

លីគ​កំពូល​អង់គ្លេស Premier League ជាក្របខ័ណ្ឌ​បាល់ទាត់​​មានប្រជាប្រិយភាពជាងគេ​បំផុត​ក្នុងចំណោមលីគកំពូល​​ទាំង១០​លើ​លោក និង​ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​ដោយ​តារា​បាល់ទាត់​ល្បី​ៗ​ទូទាំង​ពិភព​លោក​។

ដោយសារ​សំបូរ​កីឡាករ​​​ល្បី​ៗ​មក​ពី​ជុំ​វិញ​ពិភព​លោក ដូច្នេះ​​ការ​ប្រកួត​ប្រជែង​ទាំង​លើ​ទី​លាន និង​តម្លៃ​ពល​កម្ម​ក៏​កាន់​តែ​ខ្ពស់។ ថ្ងៃ​នេះ​សូម​បង្ហាញ​កីឡាករ​៥​រូប​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​បំផុត​ប្រចាំ​លីគ​កំពូល​អង់គ្លេស​។

១. ខ្សែបម្រើ Kevin de Bruyne

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​វ័យ៣១ ឆ្នាំរបស់ក្លិប Manchester City រកបានប្រាក់ចំណូលបានច្រើនជាងគេក្នុងក្របខ័ណ្ខ Premier League។ ក្នុង១សប្ដាហ៍រូបគេរកបាន ៤០០,០០០​ផោន​ ហើយបូកសរុបទាំងប្រាក់រង្វាន់ផ្សេងៗទៀត ជាមធ្យមក្នុង១ ឆ្នាំរូបគេរកបានដល់ទៅ ២០,៨០០,០០០​ផោន។

២. ខ្សែប្រយុទ្ធ Erling Haaland

កីឡាករ​វ័យ២២ ឆ្នាំរបស់ក្លិប Manchester City ​ជា​សមាជិកសំខាន់ក្នុងការជួយឲ្យក្លិប Man City ឈ្នះពានរង្វាន់៣ ក្នុងមួយរដូវកាល។ ក្នុង១សប្ដាហ៍ រូបគេរកបាន ៣៧៥,០០០ផោន ហើយបូកសរុបទាំងប្រាក់រង្វាន់ផ្សេងៗទៀត ជាមធ្យមក្នុង១ ឆ្នាំរូបគេរកបានដល់ទៅ ១៩,៥០០,០០០ផោន។

៣. អ្នកចាំទី David de Gea

កីឡាករ​វ័យ៣២ ឆ្នាំរបស់ក្លិប Manchester United ​ផ្ទេរមកតាំងពីឆ្នាំ២០១១ ក្នុងជំនាន់លោកគ្រូបង្វឹក Sir Alex Ferguson។ ក្នុង១សប្ដាហ៍ រូបគេរកបាន ៣៧៥,០០០ផោន​ ហើយបូកសរុបទាំងប្រាក់រង្វាន់ផ្សេងៗទៀត ជាមធ្យមក្នុង១ ឆ្នាំរូបគេរកបានដល់ទៅ ១៩,៥០០,០០០​ផោន។

៤. ខ្សែប្រយុទ្ធ Mohamed Salah 

កីឡាករ​វ័យ៣០ ឆ្នាំរបស់ក្លិប Liverpool និង​ជា​កីឡាករ​​ជម្រើស​ជាតិ​អេហ្ស៊ីបដំបូងគេដែលជោគជ័យនៅក្របខ័ណ្ឌ Premier League។ រូប​គេ​បាន​ជួយឲ្យក្រុមហង្សក្រហមឈ្នះពានរង្វាន់ជាច្រើន។ ក្នុង១ សប្ដាហ៍រូបគេរកបាន ៣៥០,០០០ផោន ហើយបូកសរុបទាំងប្រាក់រង្វាន់ផ្សេងៗទៀត ជាមធ្យមក្នុង១ ឆ្នាំរូបគេរកបានដល់ទៅ ១៨,២០០,០០០ផោន។

៥. ខ្សែប្រយុទ្ធ Jadon Sancho 

កីឡាករ​វ័យ២២ឆ្នាំរបស់ក្លិប Manchester United ​ជាប់ឈ្មោះជាកីឡាកររកប្រាក់ចំណូលបានច្រើនផងដែរ។ ក្នុង១សប្ដាហ៍រូបគេរកបាន ៣៥០,០០០ផោន ហើយបូកសរុបទាំងប្រាក់រង្វាន់ផ្សេងៗទៀត ជាមធ្យមក្នុង១ ឆ្នាំរូបគេរកបានដល់ទៅ ១៨,២០០,០០០ផោន។

សម្រាប់រដូវកាលនេះក៏ជាឆ្នាំជោគជ័យរបស់ក្របខ័ណ្ឌរអង់គ្លេសដែរ ដោយមានក្លិប២ ឈ្នះពានរង្វាន់កំពូលទ្វីបអឺរ៉ុបគឺក្លិប Manchester City ឈ្នះពានរង្វាន់ UEFA Champion League និង​ក្លិប West Ham United ឈ្នះពានរង្វាន់ Europa Conference League៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Sportsbrief

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម