ព័ត៌មានជាតិ
ឆ្នាំ២០២៣ខេត្តកំពង់ចាម មានរោងចក្រជាង៥០០ មានកម្មករជិត៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលជាង១០០លានដុល្លារក្នុងមួយឆ្នាំ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ ខេត្ត
កំពង់ចាម មានរោងចក្រ សហគ្រាសចំនួន៥១០ មានកម្មករនិយោជិតប្រមាណជាង៣ម៉ឺន៦ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ១១១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២១ មានកម្មករនិយោជិតសរុបជាង២ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ៧៩លានដុល្លារអាម៉េរិក ។ ចំនួននេះបើធៀបជាមួយខេត្តផ្សេងៗទៀតឃើញថា មានច្រើនជាង ខណៈខេត្តកណ្តាលឆ្នាំ២០២៣នេះមានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករនិយោជិតជាង ១៥ម៉ឺននាក់។ ក្នុងនោះរោងចក្រសហគ្រាសវិស័យកាត់ដេរចំនួន១៧១ មានកម្មករនិយោជិតសរុបជាង ១៣ម៉ឺន២ពាន់នាក់។

ចំណែកខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ មានរោងចក សហគ្រាស ចំនួន១៧៣ មានកម្មករនិយោជិតប្រមាណជាង ៥ម៉ឺននាក់ ក្នុងនោះរោងចក្រសហគ្រាសវិស័យកាត់ដេរ ចំនួន២០ មានកម្មករនិយោជិតសរុបជាង៤ម៉ឺន៧ពាន់នាក់ ។ ខេត្តតាកែវ មានរោងចក្រ សហគ្រាសចំនួន២៤៨មានកម្មករនិយោជិតប្រមាណ៧ម៉ឺននាក់នៅឆ្នាំ២០២៣នេះ ខេត្តតាកែវ មានរោងចក្រ សហគ្រាសចំនួន២៤៨មានកម្មករ និយោជិតប្រមាណ ៧ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរចំនួន៦៦ មានកម្មករនិយោជិតសរុបជាង ៥ម៉ឺន៨ពាន់នាក់។

យ៉ាងណាក៏ដោយខេត្តកំពង់ចាមមានរោងចក្រសហគ្រាសតិចជារាជធានីភ្នំពេញដែលមានរោងចក្រ សហគ្រាសរហូតដល់៩,៣១៤ ទីតាំង មានកម្មករនិយោជិតជាង៦៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហ គ្រាសវិស័យកាត់ ដេរចំនួន៧២៧មានកម្មករនិយោជិត សរុបជាង ៣៣ម៉ឺន ៨ពាន់នាក់។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានរោងចក្រសហគ្រាសចំនួន១៦៨២៨សហគ្រាស មានកម្មករនិយោជិត១៥២៨៣៨៣នាក់ស្រី៩៧៣៦៦៥នាក់ក្នុងនោះវិស័យកាត់ដេរចំនួន១៣២១សហគ្រាសស្មើនឹង៧,៨៥%មានកម្មករនិយោជិត៨៨៤១៥១នាក់ស្មើនឹង៥៧,៨៥%។ក្រៅពីកាត់ដេរមានរោងចក្រសហគ្រាសចំនួន១៥៥០៧សហគ្រា
សស្មើនឹង៩២,១៥%មានកម្មករនិយោជិតចំនួន៦៤៤២៣២នាក់ស្នើនឹង៤២,១៥%៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


