ជីវិតកម្សាន្ដ
តារាចម្រៀងជើងចាស់លោក សុះ ម៉ាច ចេញមកនិយាយពាក់ព័ន្ធលោក បឺត សំរេច
ភ្នំពេញ៖ អតតីប្រធានសមាគមសិល្បករខ្មែរ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពលោក សុះ ម៉ាច ក្រោយផ្ទុះរឿងរ៉ាវដ៏ភ្ញាក់ផ្អើល បន្ទាប់ពីអតីតកីឡាករលោក បឺត សំរេច បានអះអាងថា ជាកូនប្រុសបង្កើតលោកតា ស៊ិន ស៊ីសាមុត។

លោក សុះ ម៉ាច បាននិយាយឲ្យដឹងថា បើលោក បឺត សំរេច អតីតកីឡាករប្រដាល់ ត្រូវជាបុត្ររបស់លោក ស៊ិន ស៊ីសាមុត មែននោះ «ខ្ញុំលែងឯកាទៀតហើយ ព្រោះមានឈាមជ័រអ្នកសិល្ប:ជំនាន់ លោកឪពុកខ្ញុំនៅមានជីវិតដែរ»។ លោកថា ស្រណោះកាលបង ស៊ិន ចាន់ឆាយា នៅមានជីវិតគ្រាន់បានជាគ្នាពេលលោកឆាយា លាចាកលោកទៅបាត់ ក្មួយ ស៊ិន សេដ្ឋាកុល ជាចៅលោកស៊ិនសាមុតជាកូនបង ឆាយា នៅបានជាគ្នាបម្រើសិល្ប:។
តារាចម្រៀងលោក សុះ ម៉ាច បានលើកឡើងថា តែអនិច្ចា សេដ្ឋាកុល ទៅចោលខ្ញុំទៀត ខ្ញុំមានអារម្មណ៍ឯកាមែន។ ប៉ុន្តែពេលនេះ ហាក់មានអារម្មណ៍លែងឯកាខ្លះ ព្រោះមាន បឺត សំរេច ដែលអះអាងថា ជាឈាមជ័រសិល្បៈ និងជាតំណក់ឈាមរបស់លោក ស៊ិន ស៊ីសាមុត ទើប នឹងចេញមុខក្រោយ៤៩ឆ្នាំដែលលោកលាក់បាំង។ ខ្ញុំសូមបួងសួងសូមឱ្យការពិតកើតមានឆាប់ៗក្នុងលោកពេលនេះផង។
គួរបញ្ជាក់ថា អតីតកីឡាករលោក បឺត សំរេច បានទម្លាយយ៉ាងភ្ញាក់ផ្អើលថា រូបលោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេង មាស ស៊ិន ស៊ីសាមុត ។ ដំណឹងភ្ញាក់ផ្អើលនេះ គឺស្របពេលដែលលោក បឺត សំរេច បានចេញមុខបញ្ជាក់នៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ។
នៅក្នុងកិច្ចសម្ភាសន៍កម្មវិធីចម្រៀងគ្រួសារខ្មែរលោក បឺត សំរេច បាននិយាយថា លោកគឺជាកូនប្រុសបង្កើតរបស់លោកតា ស៊ិន ស៊ីសាមុត ដែលមានម្តាយជាអ្នករបាំព្រះរាជទ្រព្យនាសម័យមុន និងជាគ្រូពេទ្យ ប្រចាំនៅខេត្តកំពង់ឆ្នាំង។ តាមលោក បឺត សំរេច បានបញ្ជាក់ថាលោកបានដឹងរឿងរ៉ាវខាងលើនេះឡើងតាមរយ:ការរៀបរាប់ប្រាប់ពីសំណាក់ម្តាយចិញ្ចឹមរបស់លោក ដែលនិយាយអំពីរឿងនេះ(កូនបង្កើតលោកតា ស៊ិន ស៊ី សាមុត)៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


