ចរាចរណ៍
រថយន្ដដឹកអ្នកដំណើរ៤៥កៅអី បើកធ្លាក់ផ្លូវក្រឡាប់របួសធ្ងន់ស្រាល១៤នាក់
រថយន្ដដឹកអ្នកដំណើរមួយគ្រឿងជាប្រភេទរថយន្ដ៤៥កៅអី បានរេចង្កូតបើកធ្លាក់ផ្លូវក្រឡាប់បណ្ដាលឲ្យអ្នករួមដំណើររងរបួសធ្ងន់ស្រាលសរុប១៤នាក់ ចំណែកអ្នកបើកបរគេចខ្លួនបាត់។

យោងតាមរបាយការណ័របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង១០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៤០-៣៤១ ដែរស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

បើតាមរបាយការណ៍បញ្ជាក់ថា រថយន្ដបង្កជាប្រភេទរថយន្ដដឹកអ្នកដំណើរ៤៥កៅអី ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-4999 ធ្វើដំណើរក្នុងទិដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់បណ្ដាលរងរបួសធ្ងន់៣នាក់ និងស្រាល១១នាក់ ក្នុងនោះមានជនជាតិអាល្លឺម៉ង់១នាក់ និងជនជាតិឥណ្ឌា២នាក់។ របាយការណ៍បញ្ជាក់បន្ថែមថា មូលហេតុដែលបណ្ដាលឲ្យក្រឡាប់រថយន្ដនេះ គឺអ្នកបើកបរងងុយដេក។

ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង ប្រមូលវត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ