ជីវិតកម្សាន្ដ
ណា សាឌី លាតត្រដាងការពិត ត្រូវអ្នកជំនិតបំផុតលួចចិញ្ចៀនពេជ្រតម្លៃជាង ២ ម៉ឺនដុល្លារ ស្ទើរស្ទះទ្រូង
តារាកូនកាត់ខ្មែរ-ថៃ កញ្ញា ណា សាឌី មុននេះ បានទម្លាយនូវបញ្ហាវិបត្តិផ្លូវចិត្ត ឈឺចិត្តស្អិតទ្រូង បង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល នៅលើបណ្ដាញសង្គម។ ក្រោយបង្ហាញការមិនសប្បាយចិត្តនោះ ទីបំផុត ណា សាឌី បានទម្លាយច្បាស់ហើយនូវការពិត ព្រោះត្រូវអ្នកជំនិតនៅក្បែរខ្លួនបំផុតលួចចិញ្ចៀនពេជ្រតម្លៃជាង ២ ម៉ឺនដុល្លារ ស្ទើរស្ទះទ្រូង។

តាមរយៈខ្លឹមសារដ៏វែងអន្លាយត្រូវបានស្រីស្អាត ណា សាឌី បញ្ជាក់ថា កាលពីដើមខែមិថុនា ឆ្នាំ ២០២៣ នាងបានសន្សំលុយដើម្បីទិញរបស់ដែលខ្លួនស្រលាញ់ (ចិញ្ចៀនពេជ្រ) មានតម្លៃជាង ២ ម៉ឺនដុល្លារ ជាការលើកកម្លាំងចិត្តដល់ខ្លួនឯងដែលខិតខំធ្វើការងារគ្មានថ្ងៃសម្រាកពីព្រលឹមទល់យប់។ ប៉ុន្តែមិននឹកស្មានថាកើតមានរឿងអាក្រក់ដ៏ធំចំពោះរូបនាងពេលនេះឡើយ។

រឿងអាក្រក់ដ៏ធំនេះត្រូវបានកញ្ញា ណា សាឌី បញ្ជាក់ទៀតថា ដោយសារការស្រលាញ់ទុកចិត្តខ្លាំងបំផុតចំពោះមនុស្សម្នាក់ដែលនៅក្បែរខ្លួន គឺ ជំនួយការ (Assistant) ជាក្មេងស្រីមានអាយុ ១៦ ឆ្នាំ និងបានមករស់នៅជាមួយនាងរយៈពេល ៦ ឆ្នាំ មកហើយ។ ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញជាការតបស្នង ធ្វើឲ្យនាង និងគ្រួសារ ស្ទើរនឹកស្មានមិនដល់ ដោយការលួចយកចិញ្ចៀនរបស់នាងទៅបោះចោលក្នុងធុងសំរាម ព្រោះតែគំនុំខឹងបន្តិចបន្តួចរឿងស្ដីបន្ទោស។

តារាស្រីរូបស្រស់ ណា សាឌី បាននិយាយទាំងហួសចិត្តថា «លុយ ២ ដុំ ត្រូវបានបោះចោលក្នុងធុងសំរាម មិនគួរណាកើតរឿងនេះមកលើខ្ញុំទេ ញើសឈាមខ្ញុំដែលមិនបានសម្រាក ខិតខំធ្វើការត្រុកៗរាល់ថ្ងៃមិនដែលស្គាល់ពាក្យថាទំនេរនឹងគេនោះទេ។ ខ្ញុំខំណាស់ ព្រោះខ្ញុំមានឱកាស ខ្ញុំត្រូវតែស៊ូ ដើម្បីគ្រួសារខ្លួនឯង និងទិញអ្វីដែលខ្ញុំចង់បាន»។

ជាមួយគ្នានេះដែរ កញ្ញា ណា សាឌី ក៏បានចាត់ទុកថានេះជាមេរៀនសម្រាប់គ្រប់គ្នាដែលមានមនុស្សជំនិត និងអ្នកដើរតាម សូមកុំទុកចិត្តអ្នកណាម្នាក់ឲ្យសោះក្រៅពីខ្លួនឯង។ នាង ក៏ផ្ដាំដែរថា កុំស្រលាញ់ទុកចិត្តអ្នកណាខ្លាំងពេក ព្រោះពេលខ្លះគេមិនបានស្រលាញ់យើងដូចយើងស្រលាញ់គេនោះទេ មិនថានៅជាមួយគ្នាយូរឆ្នាំក៏ដោយ។

កញ្ញា ណា សាឌី បានបន្ថែមថា នាងពិតជាឈឺចិត្តខ្លាំងណាស់ ព្រោះត្រូវបាត់បង់របស់ដែលខ្លួនស្រលាញ់។ នាង រឹតតែឈឺចាប់ខ្លាំង ព្រោះមនុស្សក្បែរខ្លួនក្បត់ ធ្វើឲ្យផ្លូវចិត្តមិនស្រួលទេពេលនេះ ខណៈកំពុងមានជំងឺផ្លូវចិត្តទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា










-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


