ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ ៖ ក្រៅពីច្បាប់ នៅកម្ពុជាមានយន្តការសំខាន់ៗមួយចំនួនទៀត ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា នៅក្នុងប្រទេសកម្ពុជា ក្រៅពីច្បាប់ និងគោលនយោបាយជំនាញ ដើម្បីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយហើយនោះ ក៏បានបានដាក់ចេញនូវយន្តការសំខាន់ៗមួយចំនួនទៀត។ ការអះអាងនេះ បានធ្វើឡើងក្នុងសិក្ខាសាលា ស្តីពី “ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត សម្រាប់អ្នកសារព័ត៌មាន ដំណាក់កាលទី ២” នៅខេត្តព្រះសីហនុ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣។

នៅក្នុងសិក្ខាសាលា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ គឺជានិន្នាការសកល ដែលបណ្តារដ្ឋនៅលើសកលលោក បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការបង្កើតយន្តការដោះស្រាយ និងការរិះរកមធ្យោបាយល្អៗ ដោយបូកបញ្ចូលទាំងបច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីគ្រប់ភាគី រាប់ទាំងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាព។
លោកថា ជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា ក្រៅពីច្បាប់ និងគោលនយោបាយជំនាញ ក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏បានកំណត់នូវយន្តការដូចខាងក្រោម៖ ក. អភិបាលកិច្ចគ្រប់គ្រង និងការងារបច្ចេកទេស មាន៖ ១. ប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួង ប្រៃសណីយ៍ ស្តីពី ការគ្រប់គ្រងការផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៨ និង ២. គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងនៅឆ្នាំ ២០២០។ ខ. កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ក្រសួងព័ត៌មានកម្ពុជា មានកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត និងមានកិច្ចសហការជិតស្និទ្ធជាមួយក្រុមហ៊ុនផ្តល់សេវាកម្មបណ្តាញទំនាក់ទំនងសង្គម ដូចជា Google, Facebook និង Tik Tok។
គ. កិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៖ ក្រសួងព័ត៌មាន តែងតែរៀបចំពិធីជំនួបប្រចាំឆ្នាំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានក្នុងស្រុក ក៏ដូចជាការបើកវគ្គបណ្តុះបណ្តាល និងសិក្ខាសាលារយៈពេលខ្លីៗ ដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរួមចំណែកពង្រឹងគុណភាពនៃការសរសេរព័ត៌មាន និងការចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត តាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឲ្យសាធារណជនបានជ្រួតជ្រាប ចៀសវាងការភាន់ច្រឡំនានា ដែលឈានទៅដល់ការសម្រេចចិត្តខុស ឬការកើតមានជាចលាចលក្នុងសង្គម ជាពិសេសការផ្សព្វផ្សាយឲ្យសាធារណជន បានយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានមិនពិត និងវិធីសាស្ត្រនៃការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងធ្វើការចែករំលែកបន្ត៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


