ព័ត៌មានអន្ដរជាតិ
ទោះរកឃើញក៏ដោយ តែគេត្រូវចំណាយពេលរាប់ម៉ោងឯណោះ ដើម្បីទាញយាន Titan ឡើងមកលើវិញ
លោក David Gallo ដែលជាអ្នករុករកសមុទ្រទឹកជ្រៅ ជឿជាក់ថា លុះត្រាតែអព្ភូតហេតុកើតឡើង ទើបអាចជួយសង្គ្រោះអ្នកដែលជាប់នៅក្នុងនាវាជ្រមុជទឹក Titan បាន ប៉ុន្តែគាត់នៅតែមានសុទិដ្ឋិនិយម។

លោកបានប្រាប់កម្មវិធី Good Morning Britain របស់ទូរទស្សន៍ ITV ថា ពេលដែលក្រុមជួយសង្គ្រោះចាប់បានរលកសំឡេងនៅក្រោមទឹក ពួកគេមានជំនឿនិងទំនុកចិត្តថា វាជាសំឡេងចេញពីយានជ្រមុជទឹក ហើយក៏ប្រញាប់ប្រញាល់កំណត់ទីតាំងរបស់វា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមការងារនៅផ្នែកខាងលើ ត្រូវតែរៀបចំឲ្យបានគ្រប់គ្រាន់ ព្រោះការកំណត់ទីតាំងនិងការងារទាញយកយានមកខាងលើវិញ ត្រូវចំណាយពេលរាប់ម៉ោងឯណោះ។
មូលហេតុចម្បងដែលការងារត្រូវចំណាយពេលរាប់ម៉ោងបែបនេះ គឺដោយសារតែវាមានលក្ខណៈស្មុគស្មាញនិងលំបាកខ្លាំង។ យានស្ថិតនៅទឹកដ៏ជ្រៅ ហើយឧបសគ្គមានច្រើនជាពិសេសសម្ពាធទឹក និងភាពងងឹត។

ក្នុងប្រតិបត្តិការស្វែងរក កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រើប្រាស់ប្រព័ន្ធជួយសង្គ្រោះមហាសមុទ្រទឹកជ្រៅ (FADOSS) ក្នុងគោលបំណងទាញនាវាឲ្យមកផ្ទៃខាងលើ។
FADOSS គឺជាប្រព័ន្ធខ្សែកាបដ៏រឹងមាំបំផុត ហើយវាត្រូវរង់ចាំយានដំណើរការពីចម្ងាយ ដើម្បីនាំយកខ្សែកាបនេះ ទៅភ្ជាប់ជាមួយនាវាជ្រមុជទឹក Titan នៅបាតមហាសមុទ្រ រួចទាញឡើងមក ។
ប្រព័ន្ធខ្សែកាបនេះ មានកម្លាំងគ្រប់គ្រាន់ដើម្បីលើកទម្ងន់បាន ២៧,០០០ គីឡូក្រាម ហើយវាអាចចុះដល់ទៅជម្រៅ ៦,០៩៦ ម៉ែត្រ ក្នុងមហាសមុទ្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យានជ្រមុជទឹក Titan នឹងអស់ខ្យល់អុកស៊ីសែន នៅម៉ោង៦ល្ងាចនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


