កីឡា
ប្រធាន UEFA ទទួលស្គាល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL 2023 មិនល្អគ្រប់គ្រាន់
ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin បានទទួលស្គាល់ពីការប្រកួតទាំងអស់មិនមែនសុទ្ធតែល្អឥតខ្ចោះនោះទេ ក្រោយអ្នកគាំទ្ររិះគន់អំពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២៣ នៅទីក្រុង អ៉ិស្តង់ប៊ុល។

តាមសេចក្តីរាយការណ៍ថា អ្នកគាំទ្របានតម្រង់ជួរដើរចម្ងាយឆ្ងាយតាមដងផ្លូវដ៏មមាញឹកដោយចំណាយពេលច្រើនម៉ោងដើម្បីឆ្ពោះទៅកីឡដ្ឋាន ដែលធ្វើឲ្យពួកគេជួបការលំបាក នឿយហត់ អស់កម្លាំង អត់មានទឹកគ្រប់គ្រាន់ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រដែល Manchester City បានយកឈ្នះ Inter Milan ១-០ កាលពីថ្ងៃទី១០ ខែមិថុនា។
អ្នកគាំទ្របាល់ទាត់អឺរ៉ុបកំពុងប្រមូលគណនីអ្នកគាំទ្រពីទីក្រុងអ៉ិស្តង់ប៊ុលដើម្បីបង្ហាញរបាយការណ៍ទៅស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA។ ករណីបែបនេះ UEFA ធ្លាប់បានសុំទោសម្តងហើយ បន្ទាប់ពីអ្នកគាំទ្រ Liverpool បានសរសេរសារ និងសម្រក់ទឹកភ្នែកមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុននៅទីក្រុងប៉ារីស។
លោក Ceferin បាននិយាយថា ៖«ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏សំខាន់ផ្សេងទៀតរបស់ UEFA ទាំងការប្រកួតបុរស និងស្ត្រីបានប្រព្រឹត្តទៅដោយគ្មានបញ្ហា»។
«សម្រាប់ការរៀបចំឆ្នាំ២០២៤ នៅកីឡដ្ឋាន Wembley ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League និងប្រទេសអាឡឺម៉ង់ធ្វើជាម្ចាស់ផ្ទះជើងឯកទ្វីបអឺរ៉ុប នឹងក្លាយជាបទពិសោធថ្មីពិសេស សម្រាប់អ្នកគាំទ្របាល់ទាត់»។ លោកបានបញ្ជាក់។

កាលពីដើមសប្តាហ៍នេះ ក្រុម West Ham បង្ខំចិត្តឈប់លក់សំបុត្រដល់អ្នកគាំទ្រសម្រាប់ការប្រកួតក្នុងពូល Europa League លើកដំបូងរបស់ពួកគេនៅរដូវកាលក្រោយ ដោយសារអាកប្បកិរិយារបស់អ្នកគាំទ្រនៅវគ្គផ្តាច់ព្រ័ត្រ Europa Conference League នៅទីក្រុង Prague ។
អាជ្ញាកណ្តាលរបស់ Premier League លោក Anthony Taylor ក៏ត្រូវបានយាយីដោយពាក្យសំដីមិនល្អនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Budapest កាលពីខែមុន បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League។
រាល់ការប្រកួតតែងមានបញ្ហា និងសកម្មភាពអសកម្មថ្មីជាច្រើនដែលបានកើតឡើង ប៉ុន្ដែសម្រាប់ថ្នាក់ដឹកនាំកំពូលៗក្នុងការរៀបចំព្រឹត្តិការណ៏ធំៗក៏បានព្យាយាមកែប្រែចំពោះបញ្ហាដែលបានកើតឡើងជាហូរហែដើម្បីធ្វើយ៉ាងណាឲ្យកាន់តែមានភាពល្អប្រសើរ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


