សន្តិសុខសង្គម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បំបែកសំណុំរឿងលួចដកប្រាក់ចំនួន១០ម៉ឺនដុល្លារ
កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំបែកសំណុំរឿងជនសង្ស័យដែលបើកលេខទូរស័ព្ទរបស់ជនរងគ្រោះ លួចចូលកាន់កាប់គណនីធនាគារ និងដកប្រាក់សរុបប្រមាណចំនួន១០ម៉ឺនដុល្លារអាមេរិក កាលពីកន្លងទៅ។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៣នាក់ ជាជនជាតិខ្មែរ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលក្រុមការងារទើបទទួលបាននៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទី១- ឈ្មោះ ហ៊ុន ច័ន្ទសុភ័ក្រ្ក ភេទប្រុស អាយុ២៨ឆ្នាំ ជាមុខសញ្ញាសកម្មពាក់ព័ន្ធករណីឆបោក និងក្លែងអត្តសញ្ញាណ (បច្ចុប្បន្នឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធនឹងបទល្មើស លួច.ចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យ.ក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង)។

ទី២- ឈ្មោះ លឿង សុគន្ធា អាយុ៤៥ឆ្នាំ ត្រូវជាម្ដាយរបស់ឈ្មោះ ហ៊ុន ច័ន្ទសុភ័ក្រ្ក ជាអ្នកទទួលប្រាក់ និងបានយកប្រាក់នោះទៅដើរទិញមាសពីហាងលក់មាស ចំនួន ៣ កន្លែងក្នុងរាជធានីភ្នំពេញ និងបានប្រគល់មាសទាំងនោះទៅឱ្យ ហ៊ុន ច័ន្ទសុភ័ក្រ វិញ។
ទី៣- ឈ្មោះ ស៊ីណាត ស៊ីណា អាយុ៣២ឆ្នាំ ជាមុខសញ្ញាចាស់ពាក់ព័ន្ធនឹងករណីឆបោក និងក្លែងអត្តសញ្ញាណ ព្រមទាំងបទល្មើសគ្រឿងញៀន ។
បើតាមរបាយការណ៍ ក្រុមជនសង្ស័យបានលួចក្លែងបន្លំបើកយកលេខទូរស័ព្ទ និងឈានទៅកាន់កាប់យកគណនីធនាគាររបស់ជនរងគ្រោះ ហើយផ្ទេរប្រាក់អស់ចំនួន ១០០,៤០០ ដុល្លារសហរដ្ឋអាមេរិក។
បច្ចុប្បន្ន ក្រុមជនសង្ស័យត្រូវបានមន្រ្តីជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


