Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk ពិចារណាលក់ភាគហ៊ុនបុគ្គលិកឲ្យបាន ៧៥០ លានដុល្លារដើម្បី​ពង្រីកតម្លៃក្រុមហ៊ុន SpaceX

បានផុស

នៅ

ក្រុមហ៊ុនរុករកអវកាស​ SpaceX កំពុងពិចារណា​​ប្រមូលប្រាក់បន្ថែមចំនួន ៧៥០ លានដុល្លារពីការលក់ភាគហ៊ុនបុគ្គលិក ដើម្បីរុញតម្លៃរបស់ក្រុមហ៊ុនឲ្យកើនដល់ ១៥០ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​បើយោងតាមការចុះផ្សាយ​របស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ការលក់ភាគហ៊ុននេះមានតម្លៃប្រមាណ ៨០ ឬ ៨១ ដុល្លារ​ក្នុងមួយហ៊ុន ហើយរំពឹងនឹងលក់បានដល់ ៧៥០ លានដុល្លារ​ ។

SpaceX ជាក្រុមហ៊ុនអវកាសធំបំផុតរបស់អាមេរិក ដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ជាបុរស​ដែលមានមហិច្ចតាខ្ពស់ចង់ទៅរស់នៅភពអង្គារបានឲ្យដឹងថា ការលក់ភាគហ៊ុននេះ គឺជាលើកទី ៣ ហើយ ខណៈការលក់ភាគហ៊ុនចំនួន ២ លើកចុងក្រោយរបស់ក្រុមហ៊ុនកាលពីខែឧសភា និងខែធ្នូ ឆ្នាំ ២០២២ បានត្រឹមចំនួន ១២៥ និង ១៤០ ពាន់លានដុល្លារប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ វិនិយោគិនជាច្រើនបានលើកឡើងថា សក្តានុពលប្រាក់ចំណេញរបស់ក្រុមហ៊ុន Starlink ដែលបង្កើតឡើងសម្រាប់ផ្តល់សេវាអ៊ីនធឺណិតនៅតំបន់ជនបទ គឺជាកត្តាជំរុញដ៏ធំបំផុតមួយផងដែរនៃតម្លៃហ៊ុនរបស់ក្រុមហ៊ុន ​SpaceX ។

គួរបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានធ្លាក់ចុះបន្តិចកាលពីដើមឆ្នាំនេះ បន្ទាប់ពី Elon Musk បានទទួលបរាជ័យ​ក្នុងការបាញ់យាន Starship ដែលមានតម្លៃ​ប្រហែល ២ ពាន់លានដុល្លារ ប៉ុន្តែទោះជាយ៉ាងណា មហាសេដ្ឋីរូបនេះរំពឹងថា នឹងអាចបន្ថែមដល់ ៣ ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះ ដើម្បីអភិវឌ្ឍន៍យាននេះឲ្យកាន់តែ​អស្ចារ្យ និងទទួលបានជោគជ័យក្នុងការបាញ់បង្ហោះ ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ Business Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម