ជីវិតកម្សាន្ដ
T.O.P និងតារាល្បីៗច្រើនទៀត នឹងមានវត្តមានក្នុងរឿង “Squid Game វគ្គ២”
Squid Game ដែលជារឿងភាគកូរ៉េដ៏ល្បីរបស់ Netflix បានក្លាយជាបាតុភូតសកលភ្លាមៗ ចាប់តាំងពីរដូវកាលទី ២ ត្រូវបានបញ្ជាក់ ខណៈអ្នកគាំទ្រជាច្រើនបានទន្ទឹងរង់ចាំតួសម្តែងចេញមកជាបន្តបន្ទាប់។

កន្លងមកមានការប្រកាសថា Park Gyu Young ត្រូវបានសម្ដែងជាតួឯកស្រីថ្មី។ កំឡុងពេល Tudum: A Global Fan Event, Netflix បានធ្វើសេចក្តីប្រកាសមួយចំនួនទាក់ទងនឹងរឿងភាគរបស់ Squid Game ថាតារាសម្តែង Im Si Wan និង Yim Si Wan, Kang Ha Neul, Park Sung Hoon, Lee Jung Jae និង Lee Byung Hun សុទ្ធតែត្រូវបានបញ្ជាក់ឲ្យដឹងថាអ្នកទាំងនោះនឹងក្លាយជាតួថ្មីក្នុងរឿង Squid Game វគ្គ២ ហើយតារាប្រុស Wi Ha Joon និង Gong Yoo នឹងត្រលប់មកវិញដូចគ្នា។
យ៉ាងណាមិញនាពេលថ្មីៗនេះ ក្រុមហ៊ុន Netflix បានធ្វើសេចក្តីប្រកាសធំមួយទៀតថា អតីតសមាជិកក្រុម IZ*ONE Jo Yu Ri, Kang Ae Sim, Lee David, Lee Jin Uk, Choi Seung Hyun ត្រូវបានគេស្គាល់ថាជាអតីតសមាជិកក្រុម BIGBANG T.O.P, Roh Jae Won និង Won Ji An នឹងមានវត្តមានចូលរួមសម្តែងក្នុងរឿង Squid Game វគ្គ២ដូចគ្នាផងដែរ ។
ដំណឹងមួយនេះក៏បានធ្វើឲ្យអ្នកគាំទ្ររបស់ T.O.P មានការសប្បាយចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាតារាប្រុសរូបនេះនឹងបង្ហាញវត្តមានសំខាន់ក្នុងរឿងភាគដ៏ល្បីទូទាំងពិភពលោក។ ក្នុងនោះទស្សនិជនបន់ឲ្យតែដល់ថ្ងៃចាក់បញ្ចាំង Squid Game វគ្គ២ ឆាប់ៗនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិតសរសើរថ្ងាស Lisa ថាស្អាត ក្រោយនាងលើកសក់បញ្ចេញឈុតវាលខ្នង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


