កីឡា
កីឡដ្ឋានស្វាយរៀងកាន់តែទំនើប បង្កើនកៅអី កន្លែងអាហារ និងបន្ទប់ VIP
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានកំពុងជួសជុលកីឡដ្ឋានរបស់ខ្លួនឲ្យកាន់តែមានកម្រិតស្តង់ដាដែលនឹងរួចរាល់នៅខែសីហា ខាងមុខនេះជាពេលវេលាខេមបូឌានព្រីមៀរលីគរដូវកាលថ្មី២០២៣-២៤ចាប់ផ្តើម។
លោក Christopher Grant អ្នកចាត់ការទូទៅក្លិបព្រះខ័នរាជស្វាយរៀងបានឲ្យដឹងថា កីឡដ្ឋានខេត្តស្វាយរៀងកំពុងត្រូវបានជួសជុល និងកែលំអបន្ថែមទៀតដើម្បីឲ្យកាន់តែមានលក្ខណៈស្តង់ដា។ ក្នុងនោះកន្លែងអង្គុយអ្នកគាំទ្រត្រូវបានបង្កើនដល់៣៧៥០កៅអី និងមានទីកន្លែងអាហារ និងភេសជ្ជៈសម្រាប់អ្នកគាំទ្រ។
លោកបានបន្តថា ជាពិសេសទៀតនោះមានបន្ទប់សម្រាប់ភ្ញៀវកិត្តិយសពិសេស (VIP Boxes) ថ្មី។ ដាំស្មៅធម្មជាតិថ្មី ដាក់ប្រព័ន្ធបាញ់ទឹកថ្មី និងកម្លាំងភ្លើងត្រូវបានបង្កើតរហូតដល់ ១២០០ lux។ ទាំងនេះនឹងធ្វើឲ្យកីឡដ្ឋានខេត្តស្វាយរៀងកាន់តែមានហេដ្ឋារចនាសម្ព័ន្ធស្តង់ដា និងធំទូលាយសម្រាប់អ្នកគាំទ្រ។
តាមការបញ្ជាក់ពីលោក Christopher គឺការជួសជុល និងកែលំអថ្មីនឹងរួចរាល់នៅខែសីហាខាងមុខដែលជាពេលវេលាខេមបូឌានព្រីមៀរលីគរដូវកាលថ្មីចាប់ផ្តើម។
កីឡដ្ឋានខេត្តស្វាយរៀងត្រូវបានកសាង និងបើកជាផ្លូវការកាលពីឆ្នាំ២០១៥ ដែលផ្ទុកអ្នកគាំទ្របានចំនួន២១៥០នាក់ ប៉ុន្តែពេលនេះត្រូវបានរៀបចំឲ្យមានកន្លែងអង្គុយទស្សនាកាន់តែច្រើន និងមានទាំងកន្លែងភេសជ្ជៈ និងអាហារ ជាពិសេសមានបន្ទប់ភ្ញៀវពិសេសថែមទៀត៕








អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


