Connect with us

ព័ត៌មានអន្ដរជាតិ

ចលនាឆ្ពោះទៅមុខ និងភឿថៃ ឈ្លោះគ្នារាប់ខែរឿងប្រធានសភា ចុងក្រោយតំណែងនេះ បានទៅបក្សផ្សេង

បានផុស

នៅ

គណបក្សចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ បានព្រមព្រៀងគ្នាឲ្យមេដឹកនាំគណបក្ស ប្រាឆាឆាត លោក Wan Muhammad Nor Matha ធ្វើជាប្រធានសភា ដោយគណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ នឹងទទួលបានកៅអីអនុប្រធានសភាម្នាក់មួយ។

លោក Wan Muhammad Nor Matha (រូបថត៖ Thai PBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃចន្ទទី៣ខែកក្កដាថា ភាគីទាំងពីរ បានឯកភាពគ្នាឲ្យលោក Wan Muhammad Nor ធ្វើជាប្រធានសភា ខណៈគណបក្សចលនាឆ្ពោះទៅមុខ នឹងកាន់តំណែង​អនុប្រធាន​សភាទី​មួយ ចំណែក​បក្ស​ភឿ​ថៃ​ ជា​អនុប្រធាន​ទី​ពីរ។

លោក​​បន្ត​ថា “សម្ព័ន្ធ​មិត្ត​ចម្រុះ​ចំនួន៦បក្សផ្សេង​ទៀត ​ក៏បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​នេះផងដែរ ហើយកិច្ចព្រមព្រៀងនេះ គឺដើម្បីការរួបរួមគ្នាក្នុងចំណោមគណបក្សនយោបាយទាំង៨ ដែលបាននិងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព តែងតាំងខ្ញុំជានាយករដ្ឋមន្ត្រី” ។

លោក Pita ក៏បាននិយាយផងដែរថា គណបក្សចលនាឆ្ពោះទៅមុខ និងភឿថៃ នឹងធ្វើវិសោធនកម្មច្បាប់ លើកលែងទោសមនុស្សដែលត្រូវបានកាត់ទោសចំពោះការបញ្ចេញមតិនយោបាយ និងធ្វើកំណែទម្រង់ច្បាប់ទាក់ទងកងកម្លាំងប្រដាប់អាវុធ រួមទាំងច្បាប់អាជ្ញាសឹក និងសន្តិសុខផ្ទៃក្នុងផងដែរ។

ស្របពេលជាមួយគ្នានោះ មេដឹកនាំទី២នៃគណបក្សភឿថៃ លោក Phumtham Wechayachai និយាយថា លោកបានស្នើឲ្យលោក Wan Muhammad Nor ធ្វើជាប្រធានសភា ដោយសារតែមេដឹកនាំបក្សប្រាឆាឆាតរូបនេះ អព្យាក្រឹត ហើយសំណើនេះ គឺជាមធ្យោបាយឲ្យសម្ព័ន្ធមិត្ត បន្តការបង្កើតរដ្ឋាភិបាលរបស់ពួកគេ។

គួររម្លឹកឡើងវិញ គណបក្សចលនាឆ្ពោះទៅមុខនិងភឿថៃ បានឈ្លោះប្រកែកគ្នាក្រោយការបោះឆ្នោតសកល ពាក់ព័ន្ធរឿងតែងតាំងប្រធានសភា ដោយសារតែគណបក្សទាំង២ មិនដាច់ស្រេចគ្នាលើបេក្ខជនរៀងៗខ្លួន ខណៈកាលពីមុន គណបក្សចលនាឆ្ពោះទៅមុខ បានចុចឈ្មោះលោក Padipat Sunthiphada ធ្វើជាបេក្ខជនប្រធានសភារបស់ខ្លួន ខណៈគណបក្សភឿថៃ ចង់ឲ្យសមាជិកជើងចាស់របស់ខ្លួនគឺលោក Suchart Tancharoen មកកាន់តំណែងនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ទីបំផុត គណបក្សភឿថៃ យល់ព្រមឲ្យ ចលនាឆ្ពោះទៅមុខ កាន់កាប់តំណែងប្រធានសភា តែមានលក្ខខណ្ឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម